អត្តសញ្ញាណ​​លើ​​គំនូ​ល្អឯក​របស់​វិចិត្រករ​រូបនេះ រម្លឹក​ដល់​ការ​ចងចាំ​មួយ

  • 2017-10-22 00:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិចិត្រករ​ដ៏​ចំណាន​ លោក លាង ស៊ីកន តែង​តែ​បាន​បន្សល់​ទុក​នូវ​អត្តសញ្ញាណ​នៅ​គ្រប់​ផ្ទាំង​គំនូរ​ទាំង​អស់​របស់​ខ្លួន។ តើ​អ្វី​ទៅ​ជា​អត្តសញ្ញាណ​លើ​គំនូរ​ដ៏​ល្អ​ឯក​របស់​វិចិត្រករ​រូប​នេះ?

វិចិត្រករ លាង ស៊ីកន

វិចិត្រករ​គំនូរ​សហសម័យ​លោក លាង ស៊ីនក បាន​ប្រាប់ Sabay ថា ដើម​ហេតុ​ដំបូង​ដែល​នាំ​ឱ្យ​លោក​បន្សល់​ទុក​អត្តសញ្ញាណ​លើ​គំនូរ​របស់​ខ្លួន​នោះ គឺ​ដោយសារ​តែ​ចង់​រម្លឹក​ដល់​គ្រា​មួយ​ក្នុង​ពេល​ដេរ​គំនូរ។ លោក​ថា​មាន​ថ្ងៃ​មួយ លោក​ខំ​ប្រឹង​ដេរ​រូប​គំនូរ​មួយ​ផ្ទាំង ដើម្បី​ឱ្យ​កន្ទុយ​អំបោះ​នៅ​សល់​ខ្លី ដោយ​ហេតុ​មិន​ចង់​ទុក​កន្ទុយ​អំបោះ​សល់​វែង តែ​បែរ​ជា​ធ្វើ​ឱ្យ​មុត​ដៃ​ទៅ​វិញ។ ដោយ​ឈឺ​ខ្លាំង​ពេក ទើប​លោក​សម្រេច​ចិត្ត​ដាក់​កន្ទុយ​អំបោះ​ដេរ​សល់​វែង​នៅ​គ្រប់​គំនូរ​ទាំង​អស់ និង​យក​វា​ជា​អត្តសញ្ញាណ​តែ​ម្ដង។

“ថ្ងៃ​មួយ​ហ្នឹង​ខ្ញុំ​ខំ​ដេរ​គំនូរ​មួយ​ផ្ទាំង​ហ្នឹង​ណាស់ គិត​ថា​មិន​ចង់​ទុក​ខ្សែ​អំបោះ​នៅ​វែង​ទេ តែ​ដេរ​យូរ​ទៅ​ក៏​វា​មុត​ដៃ ខ្ញុំ​ឈឺ​ខ្លាំង​មែន​ទែន គិត​ថា​អញ​ឈប់​ដេរ​ឈប់​អី​ហើយ អីចឹង​បាន​ខ្ញុំ​សម្រេច​ចិត្ត​ទុក​កន្ទុយ​អំបោះ​ឱ្យ​នៅ​វែង​គ្រប់​គំនូរ​ទាំង​អស់ ជា​អត្តសញ្ញាណ​ដើម្បី​រម្លឹក​ដល់​ពេល​នោះ”។

ស្នាដៃ​គំនូរ​របស់ វិចិត្រករ​រូប​នេះ​ល្បី​ល្បាយ​មិន​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ តែ​ល្បី​ទៅ​ដល់​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាស៊ី និង​អឺរ៉ុប​ផង មិន​តែ​ប៉ុណ្ណោះ​ផ្ទាំង​គំនូរ​របស់​លោក​ត្រូវ​បាន​វិចិត្រសាល​លំដាប់​ពិភព​លោក​ចុះ​កុងត្រា​ជា​លោក​ផង​ដែរ។

អត្ថបទ៖ ប៉ូ សាគុន