មិន​ធ្លាប់​មាន! Apple កាត់​បន្ថយ​ការ​ផលិត iPhone 8 ព្រោះ​...

  • 2017-10-21 03:39:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​មាន​របាយការណ៍​ចេញ​ផ្សាយ​ថា​ iPhone 7 ដែល​ចេញ​កាល​ឆ្នាំ​ទៅ​ លក់​ដាច់​បាន​ច្រើន​ជាង​ iPhone 8 ដែល​ទើប​តែ​ចេញ​លក់​ទៅ​ទៀត។ ​

ដោយ​ឡែក​បើ​ដំណឹង​ថ្មី​ទទួល​បាន​ពី​តៃវ៉ាន់​​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ Apple បាន​​ឲ្យ​ដៃ​គូ​ផ្គត់ផ្គង់​របស់​ខ្លួន​កាត់​បន្ថយ​​ការ​ផលិត​ iPhone 8 ជិត​ពាក់​កណ្ដាល​សម្រាប់​រយៈពេល​ពីរ​ខែ​​បន្ទាប់។ ទន្ទឹម​នឹង​នេះ​ដែរ​​ក្រុមហ៊ុន​សេវាទូរសព្ទ​កាណាដា​ឈ្មោះ​ Rogers បាន​លើក​ឡើង​ថា​ចំណាប់​អារម្មណ៍​លើ​ iPhone ម៉ូដែល​ចុង​ក្រោយ​នេះ​គឺ​ខ្សោយ​មែន​ទែន។

ងាក​ទៅ​​ខាង​ក្រុមហ៊ុន​ Verizon វិញ​បាន​​និយាយ​ថា​​តម្រូវ​ការ​ទាប​នេះ​គឺ​ដូច​ជា​ការ​រំពឹង​ទុក។ តួ​លេខ​នៃ​ការ​ Upgrade ទូរសព្ទ (ប្ដូរ​ទូរសព្ទ​ថ្មី) នៅ​ត្រីមាស​ទី​បី​នេះ​បាន​ធ្លាក់​ចុះ​ បើ​ធៀប​នឹង​ឆ្នាំ​មុន ប៉ុន្តែ​នេះ​ដោយ​សារ​តែ​គ្រប់​គ្នា​ចាប់​អារម្មណ៍​លើ iPhone X មិន​មែន​មក​ពី​មិន​ពេញ​ចិត្ត​នឹង​ iPhone 8/8 Plus នោះ​ទេ។

អំពី​ iPhone X វិញ​ អ្នក​វិភាគ​ Ming Chi Kuo បាន​និយាយ​កាល​ពី​ថ្មីៗ​នេះ​ថា​នៅ​ថ្ងៃ​ទី​ ៣ ខែ​វិច្ឆិកា​ខាង​មុខ​ នឹង​មាន​ iPhone X ​ប្រមាណ​ ២ – ៣ លាន​គ្រឿង​ ​សម្រាប់​ដាក់​លក់​នៅ​​ហាង​ Apple Store។ រង់ចាំ​តាម​ដាន​ទាំង​អស់​គ្នា​ ថា​តើ​ iPhone X អាច​នឹង​ស្រោច​ស្រង់​​បរិមាណ​លក់​របស់​ Apple បាន​ឬ​យ៉ាងណា៕ ​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី