ម្យ៉ាងដែរ ទិញ​យន្តហោះ២គ្រឿង មក​កែ​ធ្វើជា​សណ្ឋាគារ និង​ភោជនីយដ្ឋាន​

  • 2017-10-21 03:32:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នកជំនួញ​ចិន​ដ៏​មាន​មហិច្ឆតា​ម្នាក់​មកពី​ខេត្ត​ហឺ​ណាន​បាន​ចំណាយ​ប្រាក់ ៨ លាន​យ័ន (១,២ លាន​ដុល្លារ​) ទិញ​យន្តហោះ​ចូលនិវត្តន៍​ចំនួន ២ គ្រឿង ដោយ​គ្រោង​នឹង​ច្នៃ​វា​ទៅជា​ភោជនីយដ្ឋាន​និង​សណ្ឋាគារ​។​

​យោងតាម​បុគ្គលិក​ម្នាក់​របស់គាត់ យន្តហោះ​ទាំងពីរ​នេះ​គឺ​ប្រភេទ BAe 146 ផលិត​ដោយ​ក្រុមហ៊ុន British Aerospace និង​ត្រូវបាន​ប្រើ​ធ្វើជា​យន្តហោះ​ដឹក​អ្នកដំណើរ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន China Eastern Airlines​។ ទោះយ៉ាងណា បច្ចុប្បន្ន​យន្តហោះ​ទាំង​២​ត្រូវបាន​ដាក់​ចោល​នៅ​កណ្តាលវាល​នៅ​ខាងក្រៅ​ទីក្រុង​ជូ​ម៉ា​ទៀន​។ ម្ចាស់​ថ្មី​ដ៏​មាន​មោទនភាព​របស់​យន្តហោះ​នេះ ជឿថា ពួកវា​នឹង​ជួយ​ទាក់ទាញ​ទេសចរណ៍​និង​បង្កើនល្បឿន​សេដ្ឋកិច្ច​ក្នុង​តំបន់​។​

​ប៉ុន្តែ​សម្រាប់​ពេលនេះ យន្តហោះ​ទាំង​២​កំពុង​ត្រូវបាន​ជួសជុល​ជា​ចាំបាច់​។​

​នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​ពាណិជ្ជករ​ជន​ជាតិចិន​មានគំនិត​បែបនេះ​។ នៅ​ឆ្នាំ ២០១៦ មហាសេដ្ឋី​ម្នាក់​បាន​ចំណាយ​ប្រាក់ ៥ លាន​យ័ន (៧៥៤.០០០ ដុល្លារ​) លើ​យន្តហោះ Boeing 737 ចាស់​មួយគ្រឿង ហើយ​ក្រោយមក បាន​បន្ថែម​ប្រាក់ ៣ លាន​យ័ន​ទៀត (៤៥៣.០០០ ដុល្លារ​) ច្នៃ​វា​ទៅជា​ភោជនីយដ្ឋាន​៕

ប្រភព ៖ rasmeinews