គន្លឹះ​ ៣ កែ​រូប​លក្ខណៈ​ Vignette ក្នុង​កម្មវិធី​ Lightroom

  • 2017-10-21 04:46:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​លក្ខណៈ​ Vignette សំដៅ​លើ​ការ​កាត់បន្ថយ​នូវ​ភាព​ភ្លឺ​របស់​រូបភាព​នៅ​សងខាង​ ដោយ​មាន​ចំណុច​កណ្ដាល​ច្បាស់​ល្អ​។ អ្នក​អាច​ដំណើរការ​នូវ​លក្ខណៈ​ Vignettes ​បាន​ល្អ​ប្រសើរ​ជាមួយ​នឹង​ពន្លឺ​ ដោយ​ប្រើប្រាស់​កម្មវិធី​ Lightroom ឬ​ Adobe Camera Raw ជា​ជំនួយ​។

១. រូបភាព​ណា​មួយ​សម​នឹង​លក្ខណៈ​ Vignette

Vignette ផ្លាស់ប្ដូរ​ការ​ Focus ទៅ​លើ​ចំណុច​កណ្ដាល​នៃ​ Frame ដូច្នេះ​ Subject គួរ​ស្ថិត​នៅ​ចំណុច​កណ្ដាល​ បើ​មិន​ដូច្នេះ​ទេ​ Vignette នឹង​ធ្វើ​ឲ្យ​ Subject ងងឹត​ដែរ​។ ក្នុង​ការ​បង្កើត​នូវ​ Vignette ឲ្យ​បាន​ល្អ​ គួរ​មាន​ពន្លឺ​នៅ​ចំណុច​កណ្ដាល​ផង​ដែរ​ ដែល​ Subject អាច​មាន​ពន្លឺ​ពី​មុខ​ ឬ​ពី​ក្រោយ​ ដោយ​អាស្រ័យ​លើ​កម្រិត​ដែល​អ្នក​ចង់​ប្រើ​នូវ​ Vignette លើ​រូបភាព​ប៉ុណ្ណា​។ ប្រសិនបើ​អ្នក​ប្រើ​ពន្លឺ​ស្រាល​នៅ​គែម​សង​ខាង​នោះ​ Subject អាច​ស្ថិត​នៅ​លើ​ ក្រោម​ ឆ្វេង​ ឬ​ស្ដាំ​នៃ​ Frame។

អ្នក​អាច​ពិនិត្យ​មើល​រូបភាព​ទាំង​ពីរ​នៅ​ខាងលើ​ ដោយ​មួយ​នៅ​ខាងឆ្វេង​មាន​ Subject នៅ​ខាងឆ្វេង​ ដែល​ Vignette មិន​ត្រឹម​តែ​គ្រប​ដណ្ដប់​លើ​ Subject ប៉ុណ្ណោះ​ទេ​ វា​ក៏​បន្ថែម​ពន្លឺ​លើ​ជញ្ជាំង​នៅ​កណ្ដាល​ដែល​មិន​សូវ​សំខាន់​ផង​ដែរ​។ រូបភាព​នៅ​ខាង​ស្ដាំ​ មាន​ Subject  នៅ​កណ្ដាល​ ដែល​ Vignette បាន​បន្ថែម​ពន្លឺ​លើ​ មនុស្ស​ និង​ទិដ្ឋភាព​នៅ​ចំណុច​កណ្ដាល​ ដែល​មើល​ទៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​។ ជា​រួម​ ទោះ​បី​អ្នក​ថតរូប​អ្វី​ក៏​ដោយ​គួរ​ដាក់​ធាតុ​សំខាន់​បំផុត​នៅ​ចំណុច​កណ្ដាល​។

២. ធ្វើ​យ៉ាងណា​ឲ្យ​ Vignette មាន​លក្ខណៈ​ល្អ​ប្រសើរ​

អ្នក​គួរ​ពិនិត្យ​មើល​ Transition (ដំណើរ​ផ្លាស់ប្ដូរ​) ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​លក្ខណៈ​ស្រាល​តាម​តែ​អាច​ទៅ​រួច​។ ពេល​អ្នក​អាច​សម្គាល់​ឃើញ​ Transition ពី​ភាព​ងងឹត​ ទៅ​ភ្លឺ​នោះ​ មាន​ន័យ​ថា​វា​មិន​ទាន់​មាន​ភាព​ត្រឹមត្រូវ​នូវ​លក្ខណៈ​ Vignette នោះ​ទេ​។

អ្នក​អាច​ប្រើប្រាស់​នូវ​ Feather លើ​ផ្ទាំង​ Effect ដែល​ពេល​អ្នក​អូស​ទៅ​ខាងឆ្វេង​កាន់​តែ​ច្រើន​ Transition កាន់​តែ​ឃើញ​ច្បាស់​។ ត្រង់​ចំណុច​នេះ​អ្នក​ឃើញ​មាន​ Feather ចំនួន​ ៣៣។

អ្នក​គួរ​អូស​ Slider ត្រង់​ Feather ទៅ​ខាងស្ដាំ​ ជា​ធម្មតា​អ្នក​អាច​ប្រើប្រាស់​ ១០០ ឬ​លើស​ពី​នេះ​ ដើម្បី​ធ្វើ​ឲ្យ​ Transition មាន​លក្ខណៈ​ស្រទន់​ស្រាល​បំផុត​សម្រាប់​រូបភាព​។ អ្នក​នឹង​ឃើញ​មាន​ភាព​ប្រសើរ​ឡើង​លើ​រូបភាព​អ្នក​។

៣. របៀប​បង្កើត​នូវ​ Vignette ដោយ​ខ្លួន​ឯង​

ការ​មាន​ Subject នៅ​ចំណុច​កណ្ដាល​មាន​លក្ខណៈ​ល្អ​បំផុត​សម្រាប់​អនុវត្ត​នូវ​ Vignette ប៉ុន្តែ​ក្នុង​ករណី​អ្នក​ចង់​ប្រើ​នៅ​ទីតាំង​ផ្សេង​ អ្នក​អាច​បង្កើត​នូវ​ Vignette ដោយ​ខ្លួន​ឯង​បាន​ ដោយ​ប្រើប្រាស់​នូវ​ Radial Filter។ ក្នុង​ការ​បង្កើត​នូវ​ Vignette ដោយ​ខ្លួន​ឯង​ ដំបូង​បើក​ Radial Filter (Shift + M) បន្ទាប់​មក​បន្ថយ​នូវ​កម្រិត​ Exposure ចន្លោះ​ពី​ -0.20 ទៅ​ -1.0 ប៉ុន្តែ​សម្រាប់​ករណី​នេះ​ អ្នក​អាច​ប្រើ​ -0.64។

ចុច​លើ​ Subject ក្នុង​រូបភាព​ រួច​ចាប់​អូស​នូវ​រង្វង់​មូល​ឲ្យ​នៅ​ជុំវិញ​នឹង​ Subject។ គ្រប់​យ៉ាង​នៅ​ក្រៅ​រង្វង់​នឹង​ប្រែ​ជា​ងងឹត​។

បន្ទាប់​មក​ធ្វើ​ឲ្យ​ Transition មាន​លក្ខណៈ​ស្រទន់​ស្រាល​ ដូច​នឹង​ចំណុច​ខាងលើ​ដែរ​ ដោយ​ត្រង់​ Feather អូស​ទៅ​ខាងស្ដាំ​។ សម្រាប់​រូបភាព​នេះ​ អ្នក​អាច​ប្រើ​ ៨១។

ពេល​អ្នក​ប្រៀបធៀប​រូប​ដើម​ខាងឆ្វេង​ និង​រូប​កែ​រួច​ខាងស្ដាំ​ អ្នក​អាច​ឃើញ​ពី​ភាព​ខុសគ្នា​ ដោយ​រូបភាព​ខាងស្ដាំ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​៕

ប្រភព៖ Digital Photography School   ប្រែសម្រួល ៖ ប៊ុន ធឿន