Valverde នឹង​សារ៉េ​កីឡាករ​៣​នាក់​នេះ​ចេញ​នៅ​ខែ​មករា​

  • 2017-10-21 04:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona មាន​ផែនការ​បញ្ចេញ​កីឡាករ​មួយ​ចំនួន​នៅ​ខែ​មករា​នេះ​ជាជាង​ការ​នាំ​យក​សមាជិក​ថ្មី​មក​កាន់​ក្រុម។​

លោក Ernesto Valverde

ប្រភព​ The Sport ជា​សារព័ត៌មាន​ដ៏​ធំ​នៅ​កាតាឡាន់​ឲ្យ​ដឹង​ថា​អ្នក​ចាត់ការ​ទូទៅ​ថ្មី​ Ernesto Valverde នឹង​លក់​សមាជិក​​ចេញ​ខ្លះ​ដែល​លោក​​យល់​​ថា​មិន​ជះឥទ្ធិពល​ដល់​ទម្រង់​លេង​របស់​ក្រុម​។ Barcelona ​បច្ចុប្បន្ន​កំពុង​មាន​កីឡាករ​គរ​ជើង​គ្នា​ដោយ​មួយ​ចំនួន​គឺ​គ្មាន​ជម្រើស​សូម្បី​តែ​អង្គុយ​កៅអី​បម្រុង។

បុរស​សញ្ជាតិ​អេស្ប៉ាញ​វ័យ​៥៣​ឆ្នាំ​ចង់​លក់​ Arda Turan, Paco Alcacer និង​ Rafinha នៅ​ខែ​មករា​នេះ​ហើយ​ចង់​បាន​យ៉ាង​ហោច​ណាស់​ក៏​២០​លាន​ដែរ​ពី​តម្លៃ​ខ្លួន Turan និង​ Alcacer ប៉ុន្តែ​សម្រាប់​ Rafinha ដែល​កំពុង​មាន​បញ្ហា​របួស​នៅ​មិន​ទាន់​ដឹង​ពី​អនាគត​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

Paco Alcacer, Rafinha និង Turan

ប្រភព៖ sportbible   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម