ក្រុម​យុវជន​ និង​បាល់ទាត់​ស្ម័គ្រ​​ចិត្ត​ ដឹក​នាំ ដោយ ឈិន ឈឿន​ ប្រកាស​រក​ជំនួស​ ទៅ​ជួយ​សាលា​មួយ

  • 2017-10-21 05:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យុវជន​ និង​បាល់ទាត់​ ជា​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ សប្បុរស​ធម៌​ដែល​ដឹក​នាំ​ដោយ​កីឡាករ​ជម្រើស​ជាតិ ឈិន ឈឿន និង​អ៊ុំ វិចិត្រ ព្រម​ទាំង​សមាជិក​ជា​ច្រើន​ទៀត។ ក្រុម​យុវជន​ និង​បាល់ទាត់​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ចុះ​ចែក​រំលែក​បទពិសោធន៍​បាល់ទាត់​ដល់​យុវជន​តាម​ជន​បទ​ បណ្ដា​ខេត្ត​ និង​នាំ​យក​ជំនួយ​សប្បុរស​ធម៌​ពី​សប្បុរស​ជន​ ចែក​ជូន​សិស្ស​តាម​សាលា​រៀន​ខ្វះ​ខាត​ លោក​យាយ​លោក​តា​ក្រី​ក្រ​ គ្មាន​ទី​ពឹង​ជា​ដើម​ ។

បេសកកម្ម​របស់​ក្រុម​យុវជន​ និង​បាល់ទាត់​ បាន​ចុះ​ចំនួន​៤​គោល​ដៅ​រួច​មក​ដែល​មាន​ ខេត្ត​កំពង់​ចាម​ ស្វាយរៀង​ ប៉ៃលិន​ និង​ខេត្ត​កណ្តាល​ និង​បាន​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ច្រើន​ចែក​ជូន​សិស្ស​សាលា​ក្រីក្រ​នៅ​តាម​គោល​ដៅ​ទាំង​នោះ​ផង​ដែរ។

ក្នុង​ឱកាស​នេះ ក្រុម​យុវជន​ និង​បាល់ទាត់​សូម​ប្រកាស​ជូន​សប្បុរស​ជន​នានា​មេត្តា​ជ្រាប​ថា​ នៅ​ថ្ងៃ​ទី​១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ ដែល​ជា​ថ្ងៃ​បើក​បវេសនកាល​នៃ​សិស្ស​ទូទាំង​ប្រទេស​ ក្រុម​យុវជន​ និង​បាល់ទាត់​នឹង​ចុះ​ទៅ​ សាលា​បឋមសិក្សា​ និង​អនុវិទ្យាល័យ​ សម្តេច​ពាន់​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ សម្តេច​ពាន់​ ឃុំ​ក្តាញ់​ ស្រុក​ព្រៃកប្បាស​ ខេត្ត​តាកែវ។

សាលា​បឋម​សិក្សា​ និង​អនុវិទ្យាល័យ​ សម្តេច​ពាន់​ មាន​សិស្ស​សរុប​ ៣១០នាក់​ ចែក​ជា​៧​បន្ទប់​ ចាប់​ពី​ថ្នាក់​ទី១​ដល់​ទី​៩។ លោក​គ្រូ អ្នក​គ្រូ​មាន​១៤​នាក់​ និង​អគារ​សិក្សា​ទាំង​អស់​៥​អគារ​ ប៉ុន្តែ​៣​អគារ​សុទ្ធ​តែ​ចាស់​ទ្រុឌទ្រោម​ មិន​អាច​សិក្សា​​បាន​ឡើយ។

ដូន្នេះ​សូម​សប្បុរស​ជន​មេត្តា​ជួយ​បរិច្ចាគ​ សៀវភៅ​ ប៊ិច​ ខ្មៅ​ដៃ​ ឬ​ជា​សម្ភារៈ​សិក្សា​ផ្សេង​ៗ​ដល់​សិស្សា​នុសិស្ស​ដែល​កំពុង​ខ្វះ​ខាត​ផង។ ក្រុម​យុវជន​ និង​បាល់ទាត់​ និង​នាំ​យក​អំណោយ​របស់​សប្បុរស​ជន​ទៅ​ដល់​សិស្សានុសិស្ស​ មិន​ឲ្យ​បាត់​បន្តិច​នោះ​ទេ ។ លោក​អ្នក​សប្បុរស​ជន​​អាច​ ទំនាក់​ទំនង​លេខ​ទូរស័ព្ទ​ 010 977705/ 078 229921/016 950960 ។ ក្រុម​ការងារ​យុវជន​ និង​បាល់ទាត់​ នឹង​រង់​ចាំ​អំណោយ​ នៃ​ការ​បរិច្ចាគ​របស់​លោក​អ្នក​ទាំង​អស់​គ្នា៕

រូបភាព​ទាំង​នេះ​កាល​ចុះ​ទៅ​ជួយ​ដល់​ខេត្ត​ប៉ៃលិន​កន្លង​មក

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី