មិនធម្មតាជាមួយ Concept Design កម្មវិធី Time Of Fashion Show
- 2017-10-22 10:49:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតាជាមួយ Concept Design កម្មវិធី Time Of Fashion Show
ចន្លោះមិនឃើញ
Time of fashion show ជាកម្មវិធីមួយដែលក្រុមហ៊ុននាឡិកាដៃ ICE-WATCH បង្កើតឡើងក្នុងគោលបំណងលើកស្ទួយនិងគាំទ្រទៅលើកាឆ្នៃម៉ូដរបស់ក្រុមអ្នកឆ្នៃម៉ូដខ្មែរ។
អ្នកឆ្នៃម៉ូដដែលចូលរួមមកបង្ហាញស្នាដៃក្នុងកម្មវិធីមានលោក យុន រតនៈ មកពី ROTTANAK Collection និង លោក សីហា មកពីVictoria satani ។ Mirror BLOOMSOOM ជាឈ្មោះ collection មួយរបស់ លោកសីហា ដែលលោកនឹងយកមកបង្ហាញក្នុងកម្មវិធី ចំពោះអត្ថន័យលោកបានបកស្រាយថា នៅពេលស្រីស្រស់ដែលទើបធំពេញវ័យប្រៀបដូចទៅនឹងផ្កាស្រស់អញ្ចឹង នោះជាពេលវេលាដ៏មានតម្លៃបំផុតដែលស្ត្រីគ្រប់រូបឲ្យតម្លៃ ក្នុងពេលនោះ កញ្ចក់ជាអ្នករ៉ាយរ៉ាប់ពីសម្រស់និងភាពស្រស់បំព្រងរបស់នារីទៅប្រាប់ខ្លួននាងផ្ទាល់។
លោកសីហាបានបញ្ជាក់ថា ចំពោះការផលិតជាសម្លៀកបំពាក់គឺលោកបានប្រើប្រាស់បច្ចេកទេសប៉ាក់ដិន និង ចាក់ដោយដៃជារូបរាងផ្កាស្រស់ផ្សេងៗ យកមកឆ្នៃរួមនៅក្នុងសម្លៀកបំពាក់។ collection Mirror BLOOMSOOM នឹងបង្ហាញរួមជាមួយម៉ូដែលថ្មីរបស់ ICE-WATCH មានឈ្មោះថា CITY MIRROR ។
ចំពោះលោក យុន រតនៈ វិញបានលើកឡើងនូវពី collection មកបង្ហាញក្នុងកម្មវិធី ទីមួយមានឈ្មោះថា sparkling lady និង ទីពី មានឈ្មោះថា APPOLO Pierre ។
Sparkling lady លោក យុន រតនះ ផ្ទាល់ចង់បង្ហាញអោយមនុស្សស្រីចេះបង្ហាញនូវភាពខ្លាំងនិងលេចធ្លោរបស់ខ្លួនជាមួយនឹងភាពសិចស៊ីនិង ទាក់ទាញមិនថាស្ថិតក្នុងពេលវេលាណាក៏ដោយ។ អ្នក designer វ័យក្មេងរូបនេះបន្តថា sparkling lady នឹងធ្វើឲ្យអ្នកចូលរួមទស្សនាភ្ញាក់ផ្អើរជាមិនខាន កាន់តែពិសេសនោះនឹងបង្ហាញរួមជាមួយម៉ូដែលថ្មីរបស់ ICE-WATCH មានឈ្មោះថា city sparkling ។
ឯ APPOLO Pierre វិញ designer រូបនេះសូមលាក់ទុកសិន រង់ចាំ surprise ក្នុងថ្ងៃកម្មវិធី។
ចង់ដឹងកាន់តែច្បាស់ តោះមកទស្សនាសកម្មភាព ក្រុមការងារ Time of fashion show ទាំងអស់គ្នា៖