ចន្លោះ២នាទី Neymar បានកាតក្រហម ខណៈPSG ស្មើ Marseile ២-២
- 2017-10-23 01:28:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចន្លោះ២នាទី Neymar បានកាតក្រហម ខណៈPSG ស្មើ Marseile ២-២
ចន្លោះមិនឃើញ
ខ្សែបម្រើប្រយុទ្ធឆ្នើម Neymar មិនអាចជួយក្រុមរបស់ខ្លួនស្វែងរកបាន៣ពិន្ទុឡើយក្នុងសប្តាហ៍នេះ បន្ទាប់ពីរូបគេត្រូវបានលោកអាជ្ញាកណ្តាលបណ្តេញចេញពីទីលានក្រោយពេលទទួលបានកាតលឿងពីរជាប់គ្នាក្នុងរយៈពេលចន្លោះគ្នា២នាទីប៉ុណ្តោះ។
ក្រុមខ្លាំង Marseile ជាអ្នកបំប៉ោងសំណាញ់ទីនាំមុខ Paris Saint Germain មុននៅនាទី១៦ដោយកីឡាករ Luiz Gustavo ស៊ុតពីចម្ងាយផុតដៃអ្នកចាំទី។ ប៉ុន្តែសមាជិកជម្រើសជាតិប្រេស៊ីល Neymar ស៊ុតក្នុងប្រអប់គ្រោះថ្នាក់ជួយឲ្យតាមស្មើ ១-១ នៅនាទី៣៣ ដែល Adrien Rabiot ជាអ្នកបញ្ជូនបាល់ឲ្យ។ ចូលវគ្គទី២ Marseile បានបើកការនាំមុខសាថ្មីដោយកីឡាករ Florian Thauvin នៅនាទីទី៧៨ តាមរយៈការបញ្ជូនបាល់ពីមិត្តរួមក្រុម Clinton Njie។
ចន្លោះម្ចាស់ផ្ទះនាំមុខហ្នឹងដែលធ្វើឲ្យ Neymar រងការពិន័យបណ្តេញចេញពីទីលាន ក្រោយពេលទទួលបានកាតលឿងលើកទី១នៅនាទី៨៥ និងកាតលឿងលើកទី២នៅនាទី៨៧ដែលស្មើនឹងកាតក្រហមមួយ។ ទោះបីជាអត់តារាឆ្នើមជម្រើសជាតិប្រេស៊ីល ក៏ខ្សែប្រយុទ្ធ Edinson Cavani បានជួយឲ្យតាមស្មើ ១-១ នៅម៉ោងបន្ថែម ដើម្បីបញ្ចប់ការប្រកួតក្រុមទាំងពីរចែកគ្នា១ពិន្ទុម្នាក់។
Paris Saint Germain នៅតែបន្តឈរលើកំពូលតារាងគិតត្រឹមសប្តាហ៍ទី១០នៃលីគ Ligue 1 នេះដោយមាន២៦ពិន្ទុ តាមពីក្រោយដោយ Monaco ដែលមាន២២ពិន្ទុ ខណៈ Marseile ស្ថិតនៅលេខ៥មាន១៨ពិន្ទុ៕