Samsung អូស Apple ឡើងតុលាការម្ដងទៀត លើរឿងក្ដីប៉ាតង់ ៤០០ លានដុល្លារ
- 2017-10-24 03:06:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung អូស Apple ឡើងតុលាការម្ដងទៀត លើរឿងក្ដីប៉ាតង់ ៤០០ លានដុល្លារ
ចន្លោះមិនឃើញ
ជម្លោះប៉ាតង់រវាង Apple និង Samsung អំពីរឿងថាតើនរណាជាម្ចាស់នៃ Concept ស្មាតហ្វូនមានជ្រុងទាំងបួនរាងមូល (និងរឿងរ៉ាវដទៃទៀត) បានត្រឡប់មកវិញសម្រាប់ការកាត់ក្ដីម្ដងទៀត។

រឿងក្ដីក្ដាំនេះដើមឡើយបានដោះស្រាយរួចរាល់កាលពីឆ្នាំ ២០១២ ដោយតុលាការបានតម្រូវឲ្យ Samsung សងសំណងទៅ Apple ច្រើនជាង ១ ពាន់លានដុល្លារលើការខូចខាត។ តួលេខសំណងបានថយចុះបន្តិចម្ដងៗពីមួយឆ្នាំទៅមួយឆ្នាំដោយសារមេធាវីតំណាង Samsung (បច្ចុប្បន្នសំណងថយចុះនៅត្រឹម ៤០០ លានដុល្លារ)។ ប៉ុន្តែតាមរយៈការប្ដឹងឧទ្ធរណ៍បានសម្រេចពីក្រុមហ៊ុន Samsung កាលពីថ្មីៗនេះ មានន័យថាសំណងនឹងត្រូវវាយតម្លៃសាជាថ្មី សម្រាប់ការកាត់ក្ដីម្ដងទៀត។
ការសម្រេចក្ដីនេះបានធ្វើឡើងដោយ Lucy Koh ចៅក្រមសាលាដំបូងរដ្ឋកាលីហ្វ័រញ៉ា។ Apple និង Samsung មានពេលវេលារហូតដល់ថ្ងៃទី ២៥ ខែតុលា លើការស្នើសុំកាលបរិច្ឆេទសម្រាប់ការកាត់ក្ដីឡើងវិញ។ យ៉ាងណាក្ដីមេធាវី Mueller សន្និដ្ឋានថាមានឱកាស ៣០% ដែលក្រុមហ៊ុនទាំងពីរអាចស្រុះស្រួលគ្នាក្រៅតុលាការ៕