៣​ក្រុម​នេះ​ឈ្នះ​ការ​ប្រកួត​ E-Sports ថ្នាក់​ជាតិ​​ប្រចាំ​តំបន់​ទី​៤

  • 2017-10-24 08:45:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​តំបន់​ទី​៤​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧​បាន​ស្វែង​រក​​​ឃើញ​​៣​ក្រុម​ដែល​ទទួល​បាន​កៅអី​​ឡើង​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ​ហើយ​គឺ​​វិញ្ញាសា​ AK2 ក្រុម​ V.Friend ចំណាត់​លេខ​១​ និង​ក្រុម​ Young Boys ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ ខណៈ​វិញ្ញាសា​ Dota 2 បាន​ទៅ​ក្រុម​ Neverwin។

ក្រុម V-Friend ចំណាត់​ថ្នាក់​លេខ​១ លើ​វិញ្ញាសា AK2

ការ​ប្រកួត​នៅ​តំបន់​ទី​៤​​នេះ​មាន​​ តាកែវ​ កំពត ​ព្រះសីហនុ ​កោះ​កុង​ និង​កំពង់​ស្ពឺ​ដែល​បាន​ប្រកួត​​កាល​ពី​​ថ្ងៃ​ទី​ ២១ ខែ​តុលា​ ឆ្នាំ​២០១៧​ដោយ​មាន​២​វិញ្ញាសា​គឺ​ AK 2 និង​ Dota2។ សម្រាប់​ការ​ប្រកួត​តំបន់​នេះ​ វិញ្ញាសា AK2 ​ក្រុម​លេខ​១ ទទួល​បាន​ ១,០០០$ + ២០,០០០ Sabay gold និង​ក្រុម​លេខ​២​ទទួល​បាន​៥០០$ + ២០,០០០ Sabay gold។ ចំពោះ​ វិញ្ញាសា Dota ​ក្រុម​លេខ​១​ទទួល​បាន ១០,០០០ Sabay gold។

ក្រុម​ Young Boy ចំណាត់​លេខ​២​លើ​វិញ្ញាសា AK2
ក្រុម​ Neverwin ចំណាត់​ថ្នាក់​លេខ​១​លើ​វិញ្ញាសា Dota 2

ក្រុម​ដែល​ទទួល​បាន​​ជ័យជំនះ​ប្រចាំ​តំបន់​នឹង​ទទួល​បាន​ការ​ធ្វើ​ដំណើរ​ ស្នាក់​នៅ និង​ម្ហូបអាហារ ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ទី​ក្រុង​ភ្នំពេញ​ដែល​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ទទួល​បន្ទុក​លើ​ការ​ចំណាយ​ទាំង​អស់។

ក្រុម​មាន​ឈ្មោះ​ជុំ​ផ្តាច់​ព្រ័ត្រ​ទាំង​អស់​ត្រូវ​ប្រជែង​គ្នា​យក​​រង្វាន់​ដូច​ខាង​ក្រោមសម្រាប់​ជើង​ឯក​ប្រចាំ​ប្រទេស

វិញ្ញាសា AK2 (Bomb Mode)

  • ជើង​ឯក​ទទួល​បាន​  ២០០០$ + ៤០,០០០ Sabay gold

  • ជើង​ឯក​រង​ទទួល​បាន​ ១០០០$+ ៤០,០០០ Sabay gold

  • ជើង​ឯក​លេខ​ ៣​ ទទួល​បាន​ ៤0,០០០​ Sabay gold

វិញ្ញាសា AK2 (Holy Region 2)

  • ជើង​ឯកទទួល​បាន​ ១០០០$+១០,០០០ Sabay Gold

  • ជើង​ឯក​រង​ទទួល​បាន ៥០០$+១០,០០០ Sabay gold

វិញ្ញាសា​ Dota 2 (Captain Mode)

  • ជើង​ឯក​ទទួល​បាន​ ១០០០$+១០,០០០ Sabay Gold

  • ជើង​ឯក​រង​ទទួល​បាន ៥០០$+១០,០០០ Sabay gold

កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ៕ ​

អត្ថបទ៖ ជាន ចាន់រ៉ា