ដឹងតម្លៃខ្លួនរបស់ Harry Kane ពេលនេះប៉ុន្មានទេ?
- 2017-10-24 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងតម្លៃខ្លួនរបស់ Harry Kane ពេលនេះប៉ុន្មានទេ?
ចន្លោះមិនឃើញ
ក្នុងរដូវកាលនេះ Harry Kane បានក្លាយជាខ្សែប្រយុទ្ធលេចធ្លោនាំមុខសម្រាប់ក្លឹបធំៗចង់បាន។ បើតាមព័ត៌មាន Real Madrid ជាក្លឹបចាប់អារម្មណ៍ Kane ជាងគេ។ ចុះទល់នឹងពេលនេះកីឡាករអង់គ្លេសរូបនេះមានតម្លៃប៉ុន្មាន?
យោងតាមសារព័ត៌មាន Goal បានចុះផ្សាយថា តាមការប្រមាណខ្សែប្រយុទ្ធ Spurs នេះមានតម្លៃខ្លួនដល់២៥០លានអឺរ៉ូ។ ក្នុងឆ្នាំនេះទាំងនៅជម្រើសជាតិនិងក្លឹបអាជីព កីឡាករវ័យ២៤ឆ្នាំរកបាន៤៥គ្រាប់ ក្នុង៤០ប្រកួត។
ទាក់ទិនពាក្យដែលថា Madrid ចង់បាន Kane ប្រធានក្លឹបលោក Florentino Perez បានចេញមកបញ្ជាក់ហើយថា ស្ដេចសមិនមានការចាប់អារម្មណ៍លើជម្រើសជាតិអង់គ្លេសរូបនេះឡើយ។ "ចុះកុងត្រាយក Kane មិនទាន់មានក្នុងចិត្តខ្ញុំនៅឡើយទេ។ គេគឺជាកីឡាករអស្ចារ្យ ហើយនៅក្មេងទៀត។ គេនៅសល់ច្រើនឆ្នាំទៀតសម្រាប់លេង ប៉ុន្តែពួកយើងនៅតែជឿជាក់លើ Benzema និងសមាជិកក្រុមទាំងមូល"។ សម្ដី Perez ៕