នៅ​តែ​ខ្លាំង​!​ Nokia 7 ​នៅ​ចិន​​ដាក់​លក់​ភ្លាម​ អ្នក​កុម្ម៉ង់​ទិញ​​ឡើង​អស់​ស្កុក​

  • 2017-10-24 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ Nokia 7 ​ដែល​ក្រុមហ៊ុន​ទើប​តែ​ដាក់​លក់​នៅ​ថ្ងៃ​នេះ​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​អ្នក​ពេញ​និយម​ប្រើ​ Nokia ​កុម្ម៉ង់​ទិញ​អស់​ពី​ស្តុក​ក្រោយ​រយៈ​ពេល​ប៉ុន្មាន​នាទី​ក្រោយ​តែ​ប៉ុណ្ណោះ​។

Nokia 7

ការ​បញ្ជា​ទិញ​ស្មាតហ្វូន​ប្រព័ន្ធ​ Android ​របស់​ក្រុមហ៊ុន​ Nokia ​ម៉ូដែល​ Nokia 7 ​ស្តែង​ ឱ្យ​ឃើញ​ពី​ការ​ពេញ​និយម​ប្រើប្រាស់​នៅ​ចិន​បើ​ទោះ​បី​ជា​មិន​មាន​ប្រភព​ណា​បញ្ជាក់​ពី​ចំនួន​តួលេខ​ម៉ូដែល​ទូរសព្ទ​នេះ​ក៏​ដោយ​។

Nokia 7 ​បាន​ទទួល​ការ​ចុះ​ឈ្មោះ​កក់​សរុប​លើស​ពី​ ១៥០ ០០០ ​នាក់​។ ក្រុមហ៊ុន​លក់​រាយ​ Retailer JD ​និយាយ​ថា​ ការ​នាំ​ចេញ​ Nokia 7 នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​ ៣១ ​តុលា​តទៅ​។

Nokia 7 មិន​ទាន់​មាន​ព័ត៌មាន​បង្ហាញ​ថា​ ​នឹង​ហក់​ចូល​ទីផ្សារ​ប្រទេស​ផ្សេង​ទៀត​ក្រៅ​ពី​ចិន​នោះ​ទេ​ តែ​ក្រុមហ៊ុន​មេ​ HMD ​របស់​ Nokia ទំនង​ជា​នាំ​ Nokia 7 ​ចូល​ទីផ្សារ​នៅ​ប្រទេស​ឥណ្ឌា​​មុន​បណ្ដា​ប្រទេស​ដទៃ។

Nokia 7

លក្ខណៈ​ពិសេស​របស់​ Nokia 7៖

  • អេក្រង់​ LCD ​ទំហំ​ ៥,២ ​អ៊ីញ
  • Resolution ​កម្រិត​ Full HD -បន្ទះ​ឈីប​ Snapdragon 630
  • CPU ​ ៨ ​គ្រាប់​និង​ GPU Adreno 508
  • RAM ​ទំហំ​ ៤ ​GB​ តម្លៃ ​៣៧៧​ ដុល្លារ​និង​ RAM ​៦​ GB ​តម្លៃ​ ៤០៧ ​ដុល្លារ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤​ GB
  • កាមេរ៉ា​ក្រោយ​ទំហំ​ ១៦ ​មេហ្កា​ភ៊ិច​ស៊ែល​
  • កាមេរ៉ា​មុខ​ទំហំ​ ៥ ​មេហ្កា​ភ៊ិច​ស៊ែល​
  • ថាមពល​ថ្ម​ ៣០០០​ mAh
  • ប្រព័ន្ធ​ប្រតិបត្តិការ​ Android Nougat ​អាប់​ដេត​ទៅ​ Android Oreo 8.0 ​បាន​

ប្រភព៖ GSMarena   ប្រែសម្រួល៖ សិរីបុទ្រ