រសជាតិ​១០​យ៉ាង​ពេល​រៀន​នៅ​សាកលវិទ្យាល័យ​ នឹក​ឃើញ​ម្ដងៗចង់​រលីងរលោង​ទឹក​ភ្នែក

  • 2017-10-25 02:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ៤​ឆ្នាំ​នៅ​សាកលវិទ្យាល័យ គឺ​ពោរពេញ​ដោយ​អត្ថន័យ និង​ជា​ការ​ចងចាំ​ដ៏​ល្អ​បំផុត​ក្នុង​ជីវិត​និស្សិត​គ្រប់​រូប។ ថ្ងៃ​នេះ​ Sabay ចង់​រំឭក​អនុស្សាវរីយ៍​ចងចាំ​មិន​ភ្លេច​ក្នុង​ជីវិត​ជា​និស្សិត សាកលវិទ្យាល័យ​ជាមួយ​និស្សិត​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ៖

#១. Assignment មក​ម្ដង​ពីរ​បី​ផ្ទួន​ៗ​គ្នា​ធ្វើ​​មិន​ចង់​ទាន់៖ ពេល​ខ្លះ​Assignmentរបស់​លោក​គ្រូ-អ្នក​គ្រូ​ដូច​ណាត់​គ្នា​ដាក់​ឱ្យ​សិស្ស​ធ្វើ​អ៊ីចឹង​ និយាយ​ពី​ម្នាក់​រអ៊ូ​ដូច​ឃ្មុំ​តែ​នៅ​តែ​ខំ​ធ្វើ​ឱ្យ​ហើយ​ ព្រោះ​ខ្លាច​អត់​បាន​ពិន្ទ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ កញ្ញា វ៉ាន់ឌី និស្សិត​ឆ្នាំ​ទី ៤ នៃ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប។

​ #២. Assignment ខ្លះ​​ទុក​ចោល​រហូត​សល់​មួយ​ថ្ងៃ Deadline ទើប​ខំ​ធ្វើ៖ កញ្ញា វ៉ាន់ឌី ដដែល​រំឭក​មួយ​ចំណុច​ទៀត​ថា ជា​រឿង​មួយ​មិន​ខុស​គ្នា​ទេ ក្នុង​ជីវិត​អ្នក​សិក្សា​នៅ​សាកលវិទ្យាល័យ។ Assignment ខ្លះ​ពី​ដំបូង​មិន​នឹកនា​ធ្វើ​ទេ​ទាល់​តែ​ជិត​ដល់​ថ្ងៃ​ធ្វើ​ដាច់​យប់​តែ​ម្ដង។

#៣. ​ឈ្លោះ​គ្នា​តែ​ញយ​ជាមួយ​មិត្ត​ភក្ដិ​ព្រោះ​អ្នក​ខ្លះ​មិន​ជួយ​ធ្វើ Assignment គ្នា​ទេ​តែ​ចង់​បាន​ពិន្ទុ​ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​កញ្ញា សុធារី និស្សិត​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។

#៤. និយាយ​ពី​ភ័យ​នោះ​ភ័យ​ឱ្យ​តែ​ឡើង​ធ្វើ​បទ​បង្ហាញ​ម្ដង​ៗ​អាសូរ​តែ​មាន​មនុស្ស​ច្រើន​មិន​ថា​ទេ

#៥. ចូល​រៀន​ដំបូង​និយាយ​ពី​ម្នាក់​ៗ​សុភាព​នោះ​សុភាព​ក្រោយ​ស្គាល់​គ្នា​មិន​បាន​មួយ​អាទិត្យ​ឡើង​វ៉ល់

#៦. ឱ្យ​តែ​ប្រឡង​ Final ហើយ​ម្ដងៗ​និយាយ​ពី​ថា​ដូច​ដក​បន្លា​ចេញ​ពី​ទ្រូង​អ៊ីចឹង

#៧. វេទនា​បំផុត​ពេល​រៀន​ដល់​ឆ្នាំ​ទី​៤​និយាយ​លេង​ចេញ​តែ​ម្ដង ព្រោះ​ត្រូវ​ធ្វើ Assignment​ផង ធ្វើ​សារណា​ផង ហើយ​ត្រូវ​ប្រឡង Final និង​ប្រឡង​បញ្ចប់​ឆ្នាំ​ទៀត។​

#៨. អនុស្សាវរីយ៍​ចាំ​មិន​ភ្លេច​ថ្ងៃ​ឡើង​ការពារ​សារណា​បញ្ចប់​ឆ្នាំ

#៩. ជិត​បែក​ពី​មិត្ត​សំណព្វ​ចិត្ត​និយាយ​ពី​ម្នាក់​ៗ​អាឡោះ​អាល័យ​គ្នា

#១០. នឹក​លោក​គ្រូ​អ្នក​គ្រូ​មិន​ថា​គ្រូ​កាច​គ្រូ​ស្លូត​ចាំ​ឈ្មោះ​មិន​ភ្លេច

ចំណុច​ខាង​លើ​នេះ​សុទ្ធ​តែ​ជា​ការ​លើក​ឡើង​ដូច​ៗ​គ្នា ពី​និស្សិត​មួយ​ចំនួន​ដែល​ធ្លាប់​ឆ្លង​កាត់​ជីវិត​សិក្សា​នៅ​សាកលវិទ្យាល័យ។ ចុះ​ចំណែក​ប្រិយ​មិត្ត​វិញ​មាន​អនុស្សាវរីយ៍​អ្វី​ខ្លះ​ចងចាំ​មិន​ភ្លេច?

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី