៤ យ៉ាង​សំខាន់ៗបំផុត​​គួរ​ដឹង​ មុន​ឡើង​មក​រៀន​នៅ​ភ្នំពេញ

  • 2017-09-12 03:32:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​១​ឆ្នាំ​ៗ មាន​សិស្ស​រាប់​ពាន់​នាក់​មក​ពី​តាម​បណ្ដា​ខេត្ត​នានា សម្រុក​មក​​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ ​ក្នុង​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ។ ក្នុង​ន័យ​ជួយ​សម្រួល​និស្សិត​មក​ពី​បណ្ដា​ខេត្ត​ទាំង​អស់ ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​សំខាន់ៗ Sabay សូម​លើក​យក​នូវ​រឿង​ ៤​យ៉ាង ដែល​ជា​ព័ត៌មាន​ចាំបាច់​បំផុត​មុន​ឡើង​មក​រាជធានី​ភ្នំពេញ ដូច​ខាង​ក្រោម​នេះ៖

១. សាកលវិទ្យាល័យ​រដ្ឋ​និង​ឯកជន​ធំៗ​មួយ​ចំនួន

​ រឿង​សំខាន់​បំផុត​បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ គឺ​ការ​ជ្រើស​សាកលវិទ្យាល័យ​ដើម្បី​បន្ត​ការ​សិក្សា។ ខាង​ក្រោម​នេះ​ជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​សាធារណៈ​ធំៗ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ៖

  • សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ

  • សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច

  • សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង

  • សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល

  • សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ

  • សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម

- វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា

  • វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា

  • សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា

  • សាកលវិទ្យាល័យ​កម្ពុជា

  • សាកលវិទ្យាល័យ​ន័រតុន

  • សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា

  • សាកលវិទ្យាល័យ​ហ្សាម៉ាន់

  • សាកលវិទ្យាល័យបៀលប្រាយ

២. កន្លែង​ស្នាក់​នៅ

ជា​ទូទៅ​សិស្ស​ដែល​មក​ពី​តាម​បណ្ដា​ខេត្ត​ភាគ​ច្រើន ត្រូវ​ស្នាក់​នៅ​បន្ទប់​ជួល​ ដើម្បី​បន្ត​ការ​សិក្សា​។ ថ្ងៃ​នេះ​ Sabay សូម​ណែនាំ​តំបន់​សម្បូរ​ផ្ទះ​ជួល​ និង​តម្លៃ​សមរម្យ​សម្រាប់​និស្សិត​ដូច​ខាង​ក្រោម៖

  • តំបន់​ស្ទឹង​មាន​ជ័យ ក្នុង​មួយ​បន្ទប់​ចន្លោះ​ពី ៤០ ទៅ​៦០​ដុល្លារ អា​ស្រ័យ​ជាន់​លើ​ឫ​ជាន់​ក្រោម

  • តំបន់​ពេទ្យ​រុស្សី​ និស្សិត​មក​ពី​ខេត្ត​ភាគ​ច្រើន​ពេញ​និយម​ស្នាក់​នៅ​តំបន់​នោះ ដោយសារ​តម្លៃ​សម​រម្យ​ចន្លោះ​ពី ៤០ ទៅ ៦០​ដុល្លារ

  • តំបន់​ចាក់​អង្រែ​ក្រោម តម្លៃ​ចន្លោះ​ពី ៣០ ទៅ ៦០​ដុល្លារ

  • តំបន់​ក្រោយ​សាលា​វ៉ាន់ដា តម្លៃ​ចន្លោះ​ពី​ ៤០ ទៅ ៧០​ដុល្លារ។ល។

៣. កន្លែង​សិក្សា​ស្រាវជ្រាវ​ពេញ​និយម​សម្រាប់​និស្សិត

បណ្ណាល័យសម្ដេច ហ៊ុន សែន នៅ RUPP

បណ្ណាល័យ​ល្បីៗ​ចំនួន​​និស្សិត​អាច​សិក្សា​ស្រាវ​ជ្រាវ​ដោយ​មិន​គិត​ថ្លៃ​មាន​ដូច​ជា៖

  • បណ្ណាល័យ​ជាតិ ទល់​មុខ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង មាន​ផ្ទុក​ឯកសារ​សំខាន់​ៗ​រាប់​ម៉ឺន​ក្បាល និស្សិត​អាច​ចូល​ស្រាវ​ជ្រាវ​បាន ប្រសិន​បើ​ចង់​ខ្ចី​ត្រូវ​ធ្វើ​កាត​សមាជិក​សិន

  • បណ្ណាល័យ​អាលីយ៉ង់ ហ្រ្វង់សេ មាន​សៀវភៅ​គ្រប់ប្រភេទ ទាំង​ភាសា​ជាតិ ភាសាបារាំង អង់គ្លេស ជា​ពិសេស​កន្លែង​អង្គុយ​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់​មាន​ផាសុកភាព។ ប្រសិន​បើ​និស្សិត​ចង់​ខ្ចី​សៀវភៅ​ត្រូវ​កាត​សមាជិក។

  • បណ្ណាល័យ​សម្ដេច​ហ៊ុន សែន ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជិត CKCC

  • បណ្ណាល័យ​សម្ដេច​ហ៊ុន សែន ក្នុង​វិទ្យាល័យ​បឹង​ត្របែក។ល។

៤. សួន​ច្បារ​ធំៗ​និស្សិត​អាច​សម្រាក​លម្ហែ​កាយ និង​សិក្សា​បាន

  • សួន​ច្បារ​មុខ​វត្តបទុមវតី

  • សួន​ច្បារ​វិមាន​ឯករាជ្យ

  • សួនច្បារ​ម្ដុំ​ក្ដាន់​ពីរ

  • សួន​ច្បារ និង​ទី​ធ្លា​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ល។

សួនច្បារវិមានឯករាជ្យ

ចុចអានអត្ថបទទាក់ទង

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី