មុន​ទិញ​ ​Highlander​ ​ម៉ាស៊ីន​ ​៤​ ​ឬ​ ​៦​ ​ឆ្នាំ​​ ​២០០១​ ​ដល់​ ​២០០៧​ ​ត្រូវ​ដឹង​រឿង​ទាំង​នេះ​សិន

  • 2017-10-26 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Highlander​ ​ជា​រថយន្ត​កំពុង​មាន​ការ​ពេញ​និយម​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ ​ព្រោះ​ថា​វា​មាន​តម្លៃ​សមរម្យ​ ​អម​ជា​មួយ​នឹង​ភាព​ស្រស់​សង្ហារ​តាម​បែប​ផែន​ការ​ប្រើប្រាស់​លក្ខណៈ​គ្រួសារ​ ​និង​ជា​ប្រភេទ​រថយន្ត​ ​SUV​ ​ខ្នាត​កណ្ដាល។

ថ្ងៃ​នេះ​ ​Sabay​ ​នឹង​បង្ហាញ​ប្រិយមិត្ត​ខ្លះ​ៗ​ពី​ប្រភេទ​​រថយន្ត​ ​Highlander​ ​ជំនាន់​ទី​មួយ​ដែល​មាន​ពី​ម៉ូដែល​ឆ្នាំ​២០០១ ដល់ ២០០៧។

តាម​អ្នក​ជំនាញ​ខាង​រថយន្ត​មួយ​ចំនួន​បាន​ប្រាប់​ ​Sabay​ ​ថា​រថយន្ត​ ​Highlander​ ​ផលិត​ចេញ​ជា​ពីរ​ជម្រើស​ម៉ាស៊ីន

  • ប្រភេទ​ស៊ីឡាំង​ ​៤​ ​ឬ​ហៅ​ថា​ ​ម៉ាស៊ីន​ ​៤​ ​ចំណុះ​ ​២.៤​លីត្រ​ កម្លាំង​១៥៥​ សេះ។
  • ប្រភេទ​ស៊ីឡាំង​ ​៦​ ​ឬ​ហៅ​ថា​ ​ម៉ាស៊ីន​ ​៦​ ​ចំណុះ​ ​៣,០​ ​លីត្រ​ ​កម្លាំង​ ​២២០​ ​សេះ។
Highlander ២០០២
Highlander ២០០២

Toyota Highlander​ ​ជំនាន់​ទី​មួយ​ ​ប្រើ​ម៉ាស៊ីន​ ​VVT-i, ប្រអប់​លេខ​ស្វ័យប្រវត្ត​ ​៤​ ​វគ្គ​ ​និង​ប្រព័ន្ធ​ហ្វ្រាំង​ចាប់​មិន​ឲ្យ​រថយន្ត​គ្រលែង​ ​(ABS)​ ​ដូច​ទៅ​នឹង​ ​Toyota Camry​ ​ចន្លោះ​ឆ្នាំ​ ​២០០២​ ​ដល់​ ​២០០៦​ ​តែ​ ​Highlander​ ​ពិសេស​ត្រង់​អាច​បើក​ ​Off-Road​ ​(បើក​ផ្លូវ​ឡើង​ចុះ​ទួល​ ​ឬ​ភក់​ច្រើន)។

ស៊េរី​ឆ្នាំ​ ​២០០១ ដល់ ២០០៣​ ​ប្រភេទ​ម៉ាស៊ីន​ ​៤​ ​បរិក្ខារ​ក្នុង​មាន​លក្ខណៈ​សាមញ្ញ

  • ប្រើ​ដៃ​មួល​កៅអី​អង្គុយ​ឡើងចុះ
  • ពូក​ក្នុង​ស្រោប​ក្រណាត់
  • តាប​ឡូ​មាន​ពណ៌​ប្រផេះ
  • បាត​ក្រោម​មាន​កម្ពស់​ពី​ដី​ប្រមាណ​ ​៦,៩​ ​អ៊ីញ
  • មាន​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​តែ​ផ្នែក​ខាង​មុខ
  • ម៉ាស៊ីន​ផ្ទុក​ប្រេង​ ​៤​ ​លីត្រ
  • ទម្ងន់​ឡាន​ប្រហែល​ ​១,៥៨0​ ​គីឡូ​ក្រាម
  • កម្រិត​ស៊ីប្រេង​ ​១០,១​ ​លីត្រ​សម្រាប់​ការ​បើកបរ​ ​១០០​ ​គីឡូម៉ែត្រ​ផ្លូវ​ក្នុង​ក្រុង​ ​និង​៨,៧​ ​លីត្រ​សម្រាប់​ផ្លូវ​ ​Highway។
កៅអី Highlander ២០០៤

ម៉ូដែល​ម៉ាស៊ីន​ ​៦​ ​

  • កៅអី​អង្គុយ​ប្រើ​បេតុង​ចុច​បញ្ជា​ឡើងចុះ
  • កៅអី​ស្រោប​ដោយ​ស្បែក​និង​មាន​ពណ៌​ស្រស់​ស្អាត
  • ភាគច្រើន​មាន​បើក​ដំបូល​ខាង​លើ​ ​( Sun roof)
  • មាន​ផ្ទៃ​ចាំង​ពន្លឺថ្ងៃ​(Sun visor)
  • ម៉ូដែល​ ​Full Option​ ​មាន​ត្រី​វិស័យ​ដូច​នឹង​ ​Lexus
  • បាត​ក្រោម​មាន​កម្ពស់​ពី​ដី​ប្រមាណ​ ​៧,៣​ ​អ៊ីញ
  • ខាង​ក្នុង​មាន​ម៉ាស៊ីន​ត្រជាក់​មុខ​ក្រោយ
  • ចំណុះ​ប្រេង​ក្នុង​ម៉ាស៊ីន​ ​៦​ ​លីត្រ
  • ទម្ងន់​ឡាន​ប្រមាណ​ ​១, ៦៦១​ ​គីឡូក្រាម សម្រាប់​ម៉ូដែល​ប៉ុង​ ​១​ ​និង​ទម្ងន់​ ​១, ៧៨០​ ​គីឡូ​ក្រាម​សម្រាប់​ម៉ូដែល​ប៉ុង​ ​២។
  • ប្រភេទ​ប៉ុង​ ​១​ ​ស៊ីសាំង​ ​១២,៣៧​ ​លីត្រ​ ​សម្រាប់​ការ​បើកបរ​ ​១០០​ ​គីឡូ​ម៉ែត្រ​ផ្លូវ​ក្នុង​ក្រុង​ ​និង​ ​ ១០,២២​ ​លីត្រ​សម្រាប់​ផ្លូវ​ ​Highway។
  • ប៉ុង​ ​២​ ​ស៊ីសាំង​ ​១៣,០៦​ ​លីត្រ​សម្រាប់​បើកបរ​ផ្លូវ​ ​១០០​ ​គីឡូ​ម៉ែត្រ​ក្នុង​ក្រុង​ ​និង​ ​១០,៦៩​ ​លីត្រ​សម្រាប់​ផ្លូវ​ ​Highway។
កៅអី Highlander ២០១៧

ចូល​ដល់​​ម៉ូដែល​ឆ្នាំ​​​២០០៤​ ​ឬ​ពាក់​កណ្ដាល​ជំនាន់​​ទី​មួយ​ ​Toyota Highlander​ ​ធ្វើ​ការ​កែ​ប្រែ​ដោយ​​ពង្រីក​កន្លែង​អង្គុយ​​បន្ថែម​បាន​​រហូត​​បាន​​ ​៧​ ​នាក់​ ​និង​​​បំពាក់​​ម៉ាស៊ីន​ពីរ​ប្រភេទ

  • ម៉ាស៊ីន​ ​៤​ ​ទំហំ​ ​២,៤​ ​លីត្រ​ ​កម្លាំង​ ​១៥៥​ ​សេះ
  • ម៉ាស៊ីន​ ​៦​ ​ទំហំ​ ​៣,៣លីត្រ​ ​កម្លាំង​ ​២៣០​ ​សេះ
Highlander ២០១៥
Highlander ២០១៥
Highlander ២០១៥
Highlander ២០១៥
Highlander ២០០១

ប៉ុន្តែ​នៅ​ម៉ូដែល​បន្ទាប់​ ​២០០៥, ២០០៦, ២០០៧​ ​រថយន្ត​ ​Toyota Highlander​ ​ម៉ាស៊ីន​ ​៦​ ​ត្រឡប់​មក​ទំហំ​ ​៣,០លីត្រ​ ​កម្លាំង​ ​២២០​ ​សេះ​វិញ៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម