Honda បង្ហាញ PCX ២០១៨ ម៉ូដែល PCX Hybrid និង PCX Electric ប្រើអាគុយ

  • 2017-10-25 13:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda បានបង្ហាញម៉ូតូ PCX 2018 មានពីរម៉ូដែលគឺ PCX Hybrid និង PCX Electric ប្រើអាគុយ ។ ម៉ូដែលទាំងពីរនេះមិនបំពុលបរិយាកាសនោះទេ ។

Honda ដែលជាក្រុមហ៊ុនម៉ាកម៉ូតូល្បីលំដាប់ថ្នាក់ពិភពលោកឈានមុខគេនៃការច្នៃប្រឌិតក្នុងការកាត់បន្ថយជាតិពុលរួមជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ខ្លួន ម៉ាស៊ីន ៤ តង់និង PGM-FI ដែលជាប្រព័ន្ធប៊ិកសាំងប្រើក្នុងម៉ូតូជួយសន្សំសំចៃសាំង ។ ដោយឡែកក្រុមហ៊ុនបាននាំយកបច្ចេកវិទ្យាថ្មីបំពាក់លើ PCX 2018 ត្រៀមអង្រួនទីផ្សារនៅឆ្នាំក្រោយនេះ ។

លក្ខណៈពិសេសត្រួសៗរបស់ PCX Hybrid និង PCX Electric ឆ្នាំ ២០១៨៖ ម៉ូដែល PCX Hybrid 2018 មានកម្លាំងម៉ាស៊ីន ១២៤,៤ សេសេ ។ ការចនា និងពណ៌កាន់តែទំនើបទាន់សម័យសម្រាប់គ្រប់វ័យគ្រប់ស្រទាប់វណ្ណៈហើយវាបញ្ចេញជាតិពុលតិចបំផុតក្នុងបរិយាកាស ។ ម៉ូដែល PCX Electric 2018 ជាប្រភេទម៉ូតូសាកថ្មអាគុយដូចបង្ហាញក្នុងរូប ។ វាមានថ្មពីរដែលមួយទុកសម្រាប់ជំនួសថ្មមួយទៀតដូច្នេះលោក-អ្នកលែងបារម្ភរឿងការធ្វើដំណើរនិងរកកន្លែងសាកថ្ម ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងតម្លៃរបស់ម៉ូតូ PCX Hybrid 2018 និង PCX Electric 2018 ក្រុមហ៊ុន Honda មិនបានបង្ហើបឱ្យដឹងនោះទេតែក្រុមហ៊ុនគ្រោងនឹងដាក់លក់នៅឆ្នាំក្រោយនេះហើយ ៕

ប្រភព៖ Bikes Media   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទពេញនិយម