Toyota Crown អេម​ទាំង​មុខ​ ទាំង​ក្រោយ

  • 2017-10-26 21:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Crown ប្រភេទ​ Concept ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​​តាំង​ពិពណ៌​រថយន្ត​ Tokyo Motor Show នា​ឆ្នាំ​នេះ​ ដែល​នឹង​ជា​​រថយន្ត​ Sedan ជំនាន់​បន្ទាប់​របស់​ Toyota។

​រថយន្ត​ Concept នេះ​ ​បំពាក់​​មុខងារ​ Data Communication Modules ដើម្បី​ប្រមូល​ព័ត៌មាន​និង​បញ្ជូន​ឲ្យ​ Internet of Things អម​ជា​មួយ​នឹង​សេវាកម្ម​ ITS Connect ផង​ដែរ។ ជា​​មួយ​នឹង​មុខងារ​ទាំង​នេះ​ Toyota Crown អាច​ទទួល​ និង​ចែក​រំលែក​ដំណឹង​អំពី​ស្ថានភាព​ចរាចរណ៍​ និង​ដំណឹង​ពី​រថយន្ត​ដទៃ​ទៀត។

Toyota Crown មាន​ប្រវែង​ ៤៩១០ ម.ម, ទទឹង ១៨០០ ម.ម, កម្ពស់់​ ១៤៥៥ ម.ម និង​ប្រវែង​ពី​កង់​ទៅ​មុខ​ក្រោយ​ ២៩២០ ម.ម។ ផលិតផល​សម្រេច​​នៃ​ Toyota Crown នេះ​​អាច​នឹង​ចេញ​លក់​នៅ​អំឡុង​ខែ​មិថុនា​ឆ្នាំ​ក្រោយ​​ ​ផ្ដាច់​មុខ​ក្នុង​ប្រទេស​ជប៉ុន៕​​​​

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម