ប្រញាប់​ឡើង​! កម្មវិធី​ប្រកួត​កុន​ខ្លី Soyo នៅ​សល់​ពេល​តែ​មួយ​សប្តាហ៍​ទៀត​ទេ​

  • 2017-10-26 07:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចង់​ក្លាយ​ជា​ផលិត​ករ អ្នក​ដឹក​នាំ​រឿង ហើយ​ចង់​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួនមែនទេ? នៅ​ចាំអីទៀត ​សូម​ផ្ញើ Script រឿង​ខ្លី​របស់​អ្នក​ជា​ភាសា​ខ្មែរ ឬ​អង់​គ្លេស ទាក់​ទង​នឹង​ស្នេហា តាម​រយៈ cometogetherfilms.kh@gmail.com ឥឡូវ​នេះ​មក ដើម្បី ​មាន​ឱកាស​ទទួល​បាន​ទឹក​ប្រាក់ ១ ០០០ ដុល្លារ ផលិត​រឿង​ខ្លីនោះ។

នៅ​សល់​តែ​មួយ​សប្តាហ៍ទៀត​ទេ ការ​ទទួល Script សម្រាប់​ការ​ប្រកួត​ផលិត​ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី រដូវកាល​ទី២ របស់ Soyo នឹង​ត្រូវ​បិទ​បញ្ចប់​ហើយ ពោល​នៅថ្ងៃទី៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ។​​ Script ដែល​ល្អ​បំផុត​ ស្រប​តាម​លក្ខ​ខណ្ឌ​ ក្រោម​ប្រធាន​បទ «ស្នេហា» នឹង​ត្រូវ​ជ្រើស​រើស ឲ្យ​ផលិត​ជា​ភាពយន្ត​ខ្លី ដែលមានរយៈពេល២៥នាទី ឲ្យមុនថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨។

កុំ​នៅ​អល់​អែក​អី! ចូល​រួម​បញ្ចេញ​ស្នាដៃ ដើម្បី​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ​ទាំង​អស់​គ្នា!

សម្រាប់​ព័ត៌​មាន​បន្ថែម សូម​ចូល​ទៅ​កាន់ Short Films Challenge 2017

អត្ថបទ៖ ដេត ធន្នី