មិន​លេង​សើច​ទេ! Galaxy A7 ឆ្នាំ​ ២០១៨ មាន​ RAM ដល់​ ៦ GB

  • 2017-10-27 01:52:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy A7 ឆ្នាំ​ ២០១៨ ​ដែល​ជា​ស្មាតហ្វូន​លំដាប់​មធ្យម​នឹង​មាន​រចនាបថ​អេក្រង់​ Infinity Display ដូច​ជា​ Galaxy S8 និង Galaxy Note 8 ដែរ។ ក្រៅ​ពី​មាន​រចនាបថ​អេក្រង់​​ស្អាត​ហើយ​ Galaxy A7 ស៊េរី​ថ្មី ថែម​ទាំង​មាន​សមត្ថភាព​ខ្លាំង​ទៀត​ផង។

បើ​តាម​តារាង​ធ្វើ​តេស្ត​មួយ​ដែល​លេច​ចេញ​នៅ​លើ​វិបសាយ​ GFXBench បង្ហាញ​ថា​ Galaxy A7 ឆ្នាំ​ ២០១៨ មាន​បំពាក់​ RAM ទំហំ​ដល់​ ៦ GB ធំ​ជាង​ម៉ូដែល​ឆ្នាំ​មុន​ដែល​មាន​ត្រឹម​ ៤ GB។ គេ​ក៏​ដឹង​ដែរ​ថា​ Galaxy A7 ឆ្នាំ​ ២០១៨ មាន​ប្រើ​បន្ទះ​ឈីប​ Exynos 7885 រួម​នឹង​​ Snapdragon 660 សម្រាប់​ទីផ្សារ​ប្រទេស​ចិន​ និង​សហរដ្ឋអាមេរិក។

រូបភាព Render Galaxy A5 និង A7 ឆ្នាំ​ ២០១៨ ៖

ដំណឹង​ផ្សេងៗ​ទៀត​ដែល​គេ​ដឹង​អំពី​ Galaxy A7 ស៊េរី​ថ្មី​ គឺ​វា​អាច​ធន់​នឹង​ទឹក​ក្នុង​កម្រិត​ IP68 និង​មាន​មុខងារ​ Always On Display ផង​ដែរ។ ចំពោះ​កាល​បរិច្ឆេទ​ប្រកាស​ចេញ​ រួម​ទាំង​តម្លៃ​ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ៕​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី