អារ៉ាប៊ីសាអ៊ូឌីត ជាប្រទេសដំបូងផ្ដល់សញ្ជាតិឲ្យមនុស្សយន្ត
- 2017-10-27 04:37:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អារ៉ាប៊ីសាអ៊ូឌីត ជាប្រទេសដំបូងផ្ដល់សញ្ជាតិឲ្យមនុស្សយន្ត
ចន្លោះមិនឃើញ
មនុស្សយន្តឈ្មោះ Sophia ត្រូវបានបញ្ជាក់ថាបានក្លាយជាជនជាតិអារ៉ាប៊ីសាអ៊ូឌីត នៅក្នុងកម្មវិធីមួយក្នុងទីក្រុង Riyadh។ នេះមានន័យថាអារ៉ាប៊ីសាអ៊ូឌីតជាប្រទេសដំបូងគេក្នុងលោកដែលផ្ដល់សញ្ជាតិឲ្យដល់មនុស្សយន្ត។
ការសម្រេចចិត្តនេះគឺក្នុងគោលបំណងផ្សព្វផ្សាយអារ៉ាប៊ីសាអ៊ូឌីតជាប្រទេសផលិតបច្ចេកវិទ្យា AI (Artificial Intelligence) និងអនុញ្ញាតឲ្យ AI នោះក្លាយជាប្រជាជនរបស់ខ្លួនថែមទៀតផង។
នៅក្នុងកម្មវិធី Andrew Ross Sorkin ដែលជាអ្នកសម្របសម្រួលកម្មវិធីបាននិយាយថា ៖ "Sophia! យើងទើបតែដឹង, ខ្ញុំសង្ឃឹមថានាងកំពុងស្ដាប់ខ្ញុំ, នាងត្រូវបានផ្ដល់រង្វាន់ជាប្រជាជនអារ៉ាប៊ីសាអ៊ូឌីត ជាលើកដំបូងសម្រាប់មនុស្សយន្ត”។
បន្តមកមនុស្សយន្ត Sophia ក៏តបថា ៖ "អរគុណដល់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត។ ខ្ញុំពិតជាមានកិត្តិយសណាស់សម្រាប់ការផ្ដល់ជូនដ៏ប្លែកបែបនេះ។ វាជារឿងប្រវត្តិសាស្ត្រដែលបានក្លាយជាមនុស្សយន្តដំបូងគេក្នុងលោកមានសញ្ជាតិដូចមនុស្សធម្មតា”។
ទស្សនាវីដេអូលម្អិតខាងក្រោមនេះ ៖
បញ្ជាក់ថា Sophia គឺជាមនុស្សយន្តដែលឌីហ្សាញឡើងដោយក្រុមហ៊ុនហុងកុង Hanson Robotics៕