កាមេរ៉ា Micro 4/3 ទទួលបានការចាប់អារម្មណ៍ជាច្រើន ដោយសារវាមិនត្រឹមតែតូច និងស្រាល ជាងកាមេរ៉ា DSLR ភាគច្រើនប៉ុណ្ណោះទេ ថែមទាំងមាន Features មួយចំនួនដូចទៅនឹងកាមេរ៉ា DSLR ទៀត ដែលធ្វើឲ្យអ្នកថតរូបភាពមួយចំនួនមានការភ្ញាក់ផ្អើលនឹងសមត្ថភាពវា។ ដូច្នេះអ្នកអាចពិចារណាមើលលើប៉ុន្មានចំណុចខាងក្រោម ទាក់ទងនឹង កាមេរ៉ា Micro 4/3 និង DSLR ក្នុងការជ្រើសរើសទៅតាមការគួរ។
#អត្ថប្រយោជន៍នៃកាមេរ៉ា Micro Four Thirds
- មានតួតូច ដោយសារគ្មានកញ្ចក់ប្រើក្នុងតួកាមេរ៉ា
- មាន Lens តូច និងស្រាល ដោយសារមិនត្រូវការបង្កើតជាទំហំធំនៃរូបភាពលើ Sensor
- តម្លៃមានតាមប្រភេទ សម្រាប់កាមេរ៉ា 4/3។ Panasonic មានប្រកួតប្រជែងនៅកម្រិតតម្លៃទាប ខណៈ Olympus ស្ថិតនៅកម្រិតតម្លៃជាមធ្យមនៃកាមេរ៉ា DSLR សម្រាប់កាមេរ៉ា 4/3 របស់ពួកគេ។
- មានបច្ចេកវិទ្យា Cutting edge ជាឧទាហរណ៍ Olympus OMD អាចឲ្យអ្នកឃើញនូវរូបភាពភ្លឺឡើងៗជាបន្តបន្ទាប់ពេលអ្នកចំហ Exposure កំឡុងពេលប្រើ Exposure រយៈពេលយូរនៅពេលយប់ បន្ទាប់មកអ្នកអាចបញ្ឈប់នូវ Exposure ពេលអ្នកពិនិត្យមើលឃើញល្អគ្រប់គ្រាន់។
- មានភាពងាយស្រួលទុកដាក់ និងយកតាមខ្លួន
- មាន Features មួយចំនួនដូចទៅនឹង DSLR ដូចជា Manual settings, hot shoe និងមួយចំនួនទៀត
- មាន Focal lengths វែង ដោយ Lens 100mm លើកាមេរ៉ា Micro 4/3 ដូចទៅនឹង Lens 200mm លើកាមេរ៉ា DSLR ប្រភេទ Full-frame។ វាមានភាពល្អប្រសើរសម្រាប់ការថតរូបទេសភាពជីវិតសត្វព្រៃ និងសកម្មភាពកីឡា។
#ចំណុចគួរដឹងមុនពេលចង់ប្ដូរកាមេរ៉ា DSLR ទៅកាមេរ៉ា Micro Four Thirds
- មិនមាន Optical viewfinder ប៉ុន្តែ Electronic viewfinder មានលក្ខណៈល្អប្រសើរឡើងៗ ដែលអាចប្រកួតបានជាមួយនឹង Optical viewfinder នៅចំណុចមួយចំនួន
- Lens កាមេរ៉ា Micro 4/3 មានការពង្រឹងគុណភាពជាបន្តបន្ទាប់ ប៉ុន្តែនៅមិនទាន់ដល់បណ្ដាល Lens របស់កាមេរ៉ា DSLR នោះទេ។
- Auto focus មានលក្ខណៈយឺត។ ប្រសិនបើអ្នកថតរូបភាពមានចលនា អ្នកនឹងមានការខកចិត្តលើកាមេរ៉ា Micro 4/3។ ត្បិតតែកាមេរ៉ាថ្មីៗ មានការពង្រឹងគុណភាព ប៉ុន្តែនៅមិនដល់កាមេរ៉ា DSLR។
- សមត្ថភាពនៅកម្រិតពន្លឺទាបមានកំណត់ ដោយសារកាមេរ៉ានេះមានទំហំ Sensor តូច វាមិនមានផលល្អលើស្ថានភាពមានកម្រិតពន្លឺទាប ដូចទៅនឹង DSLR នោះទេ។ ជារួម ការថតរូបភាពពេលយប់ មិនគួរប្រើកាមេរ៉ានេះទេ។
អ្នកគួរពិចារណាលើប្រភេទរូបភាពដែលអ្នកថត ប្រសិនបើអ្នកចង់ថតប្រភេទរូបភាព សកម្មភាពកីឡា មង្គលការ ទេសភាពជីវិតសត្វព្រៃ ឬទេសភាពទូទៅ អ្នកគួរបន្តប្រើ ឬប្រើ កាមេរ៉ា DSLR។ ប្រសិនបើអ្នកចង់ត្រឹមតែថតរូបភាពធម្មតាៗ ឬមិនចង់ប្រើកាមេរ៉ាធ្ងន់ៗ អ្នកអាចពិចារណាលើកាមេរ៉ា Micro Four Thirds។ ម្យ៉ាងវិញទៀត កាមេរ៉ា Micro 4/3 នេះក៏អាចផលិតរូបភាពបានល្អផងដែរលើការថតប្រភេទ ដំណើរកំសាន្ត ផ្លូវ ឬព្រឹត្តិការណ៍ផ្សេងៗ៕
ប្រភព៖
Improve Photography
ប្រែសម្រួល ៖ ប៊ុន ធឿន