ខ្លាំងបាត់! បេក្ខនារី Asia's Got Talent ធ្វើ​ឲ្យ​គណៈកម្មការ​ខ្លាច​គ្រប់​គ្នា ព្រោះ​ឫកពាចម្លែក

  • 2017-10-28 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខភាព​ម្នាក់​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ Asia's Got Talent បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​ដល់​គណៈកម្មការ​ និង​ទស្សនិកជន​ជា​ខ្លាំង​ ពេល​ឡើង​មក​បញ្ចេញ​សមត្ថភាព​ ព្រម​ជាមួយ​កាយវិការ​ចម្លែកៗ។

ចូល​ដល់​សប្ដាហ៍​ទី​ ៣​ កម្មវិធី​ Asia's Got Talent រដូវ​កាល​ទី​ ២​ កាន់​តែ​មាន​រឿង​អស្ចារ្យ​ជា​បន្តបន្ទាប់។ ជាក់ស្ដែង​ ដូច​បេក្ខនារី​ម្នាក់​មាន​ឈ្មោះ​ The Sacred Riana មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​ធ្វើ​ឲ្យ​គណៈកម្មការ​ទាំង​ ៣​ក្នុង​កម្មវិធី​ ខ្លាច​នឹង​កាយវិការ​របស់​នាង​គ្រប់គ្នា។

ខុស​ពី​បេក្ខភាព​ដទៃ​ ស្រីស្អាត​រូប​នេះ​ មិន​ខ្ចី​និយាយ​ស្ដី​ ឫ​ឆ្លើយ​តប​នឹង​សំណួរ​របស់​គណៈកម្មការ​ឡើយ។ កាយ​វិការ​បែប​ព្រឺៗ​របស់​គណៈកម្មការទាំង​ ៣​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ ផ្ទុះ​សំណើច​គឹល​ ពេញ​កម្មវិធី តែ​មិន​បាន​ធ្វើ​ឲ្យ​ The Sacred Riana ប្រែ​ទឹក​មុខ​សើច​ទេ។

វិញ្ញាសា​ដែល​ The Sacred Riana លើក​យក​មក​បង្ហាញ​លើ​ឆាក​ Asia's Got Talent ឆ្នាំ​ ២០១៧​នេះ​ គឺ​សមត្ថភាព​សម្ដែង​សៀក។ ជា​ជោគជ័យ​ នាង​អាច​ឈាន​ទៅ​វគ្គ​បន្ត​ទៀត​ ដោយ​ទទួល​បាន​ "Yes” ដល់​ទៅ​៣៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ យី សុធារី