បើ​មិន​ពេញ​ចិត្ត​នឹង​ Explore Feed អាច​​ប្រាប់​ទៅ​ Facebook តាម​វិធី​នេះ​

  • 2017-10-28 07:31:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​វត្តមាន​ Explore Feed លើ​បណ្ដាញ​ Facebook ក្នុង​ប្រទេស​កម្ពុជា​ ឃើញ​ថា​ទទួល​បាន​ទាំង​​ភាព​វិជ្ជមាន​ និង​អវិជ្ជមាន។

អ្នក​ប្រើ​ប្រាស់​ទូទៅ​មួយ​ចំនួន​​ពេញ​ចិត្ត​នឹង​មុខងារ​ Explore Feed នេះ​ដោយ​សារ​តែ​ News Feed ​មាន​ភាព​ស្អាត​​ជាង​មុន​ មិន​មាន​​​ការ​បង្ហាញ​ព័ត៌មាន​​របស់​មិត្តភ័ក្ដិ ឬ​ គ្រួសារ​ លាយ​ឡំ​នឹង​ Page ដូច​មុន។ ដោយ​ឡែក​ចំពោះ​ម្ចាស់​ Page មួយ​ចំនួន​វិញ​ ហាក់​មិន​ពេញ​ចិត្ត​នឹង​មុខងារ​នេះ​ឡើយ​ ព្រោះ​​​ការ​បែង​ចែក​ Explore Feed ​ជា​ពីរ​នេះ​ ធ្វើ​ឲ្យ​ចំនួន​ Reach និង​ចំនួន​ Engagement (Like, Share និង Comment) របស់​ Page មាន​ការ​ធ្លាក់​ចុះ។

យ៉ាងណាក្ដី​សម្រាប់​អ្នក​ដែល​មិន​ពេញ​ចិត្ត​មុខងារ​នេះ​ ​អាច​ធ្វើ​ការ​ Feedback ទៅ​កាន់​ Facebook បាន​ដោយ​ចូល​ទៅ​កាន់​វិបសាយ​ https://www.facebook.com/help/feedback រួច​ចុច​លើ​ពាក្យ​ Feedback about a feature។

ពេល​ចូល​ដល់​ផ្ទាំង​បន្ទាប់ ​នៅ​ត្រង់​ពាក្យ​ Product or Feature រើស​យក​ News Feed បន្ទាប់​មក​នៅ​ត្រង់​ Your Feedback អាច​សរសេរ​អំពី​អ្វី​ដែល​អ្នក​ចង់​ Feedback ដោយ​សរសេរ​ជា​ភាសា​អង់គ្លេស។

នៅ​ត្រង់​ Your Feedback នេះ​​គួរ​ធ្វើ​ការ​បញ្ជាក់​ថា​អ្នក​មក​ពី​ប្រទេស​កម្ពុជា និង​ប្រាប់​ពី​មូលហេតុ​នៃ​​ការ​​មិន​ពេញ​ចិត្ត​នឹង​ Explore Feed។ ឧទាហរណ៍​អាច​សរសេរ​ថា ៖ "Dear Facebook, I am a user from Cambodia. I would like to complain about Explore Feed feature as this feature make my page's post got less reach and engagement. I hope you can do something with it. Thanks”។

ពេល​សរសេរ​រួច​រាល់​គ្រាន់​តែ​ចុច​លើ​ពាក្យ​ Send ជា​ការ​ស្រេច៕​​​​​​​​​

អត្ថបទ៖ សុខហេង