ដំណឹង​ល្អ! បង់​រំលោះ​ការប្រាក់​០%​ សម្រាប់​ទូរសព្ទ Samsung ស៊េរី S និង NOTE​

  • 2017-10-29 00:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ​សម្រាប់​អ្នក​ដែល​ស្រឡាញ់ និង​គាំទ្រ​ទូរ​សព្ទ​ដៃ​សាម​សុង​ស៊េរី S និង NOTE រួមមាន Galaxy NOTE8, Note FE, S8+ និង S8 ជាមួយនឹង​ការ​ប្រាក់ ០% រយៈពេល ៦ ខែ​។

ទូរ​សព្ទ​ដៃ​សាម​សុង​ជំ​នា​ន់​ចុងក្រោយ​នៃ​ត្រកូល S គឺ S8 | S8+ ដែល​បានចេញ​លក់កាលពី​ខែ ឧសភា​កន្លង​ទៅ ទទួលបាន​ការ​ពេញ​និយម​ខ្លាំង​ ជាមួយនឹង​លក្ខណៈពិសេសនៃ​ការ​រចនា​ស្រស់ស្អាត អេក្រង់​ធំ​ស្ទើរ​គ្មាន​គែម បំពាក់​ដោយ​កា​មេរ៉ា​សមត្ថភាព​ខ្ពស់​ជាដើម ។

ឯ​ទូរ​សព្ទដៃ NOTE8 ក៏​ជា​ទូរ​សព្ទ​ដៃ​ប្រភេទ​អេក្រង់​ធំ​ស្ទើរ​គ្មាន​គែម តែ​កោង​នៅ​គែម​សងខាង​។ កា​មេរ៉ា​ភ្លោះ​របស់ NOTE8 មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ប្តូរ​ទិសដៅ​នៃ​ភាពច្បាស់ រឺ​ស្រអាប់ សូម្បីតែ​ក្រោយពេល​ថតរូប​រួច និង​លក្ខណៈពិសេស​ជាច្រើន​ទៀត​។

ចំណែក​ទូរ​ស័​ព្ទ Note FE គឺជា​ប្រភេទ​ទូរ​ស័​ព្ទ​ថ្មី​មួយ​ដែល​ផលិតឡើង​ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​អ្នក​និ​យម​គាំទ្រ​ទូរ​ស័​ព្ទ​ដៃ​ស៊េរី Note ដោយ​មាន​លក្ខ​ណៈ​ពិសេស ដូចជា​បំពាក់​ដោយ​ប្រ​ព័​ន្ធ IP68 ធន់​នឹង​ទឹក និង​ធូលី ទាំង​ទូរ​ស័ព្ទ និង​ប៊ិក S Pen ដែល​ជា​ប្រព័ន្ធ​ការពារ​លំ​ដាប់​កំ​ពូ​ល និង​ការកម្សាន្ត​គ្មាន​ដែន​កំណត់​។​

អតិ​ថិ​ជន​នឹង​ត្រូវ​បង់ប្រាក់​ត្រឹមតែ​ ៣០%​មុន​ប៉ុណ្ណោះ ចំណែកឯ ៧០% ទៀត នឹង​ត្រូវ​បង់​រំ​លោះ ក្នុង​រយៈពេល ៦ ខែ ជាមួយ​ការ​ប្រាក់ ០% ដែល​ក្រុមហ៊ុន​សាម​សុង​បាន សហការ​ជាមួយ​ធនាគារ​ឯកទេស អ៊ី​អន ។

ការ​ផ្តល់ជូន​ពិសេស នឹង​ចាប់​ផ្តើមឡើង​ចាប់ពី​ថ្ងៃទី​ ១ វិច្ឆិកា ដល់​ថ្ងៃទី ៣១ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅតាម ហាង​ទំនើ​បសាម​សុង និង​ដេប៉ូ​ចែកចាយ​ចំនួន ៦២ កន្លែង ទូទាំង​ខេត្ត​ក្រុង ដែល​មាន​ស្លាក​សម្គាល់ ឬ​មាន​បុគ្គលិក នៃ​ធនាគារ​ឯកទេស​អ៊ី​អន​នៅ​រង់ចាំ​បម្រើសេវា​កម្មបង់​រំលោះជូនអ្នក៕

ដោយ៖ ថា ម៉ាលីដា