ឈុត​តំណាង​ជាតិរបស់​បេក្ខភាព​អាស៊ី​ ត្រៀម​ប្រកួត​​កម្មវិធី Miss Earth International

  • 2017-10-30 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ Miss Earth International គឺ​ជា​ព្រឹត្តិការណ៍​អន្តរជាតិ​ខ្នាត​ធំ​មួយ​ ដែល​មាន​បវរកញ្ញា​ជា​ច្រើន​ប្រទេស​ចូល​រួម​ប្រកួត​។ ចំណេះ​ដឹង​ទូទៅ ចរិយា​សម្បត្តិ​ សិល្បៈ សម្រស់ ទេពកោសល្យ​ផ្សេង​ៗ ​គឺ​ជា​អ្វី​ដែល​បវរកញ្ញា​ទាំង​អស់​ត្រៀម​យក​បង្ហាញ​ ដើម្បី​ប្រកួត​យក​មកុដ​តម្លៃ​ជិត​១លាន​ដុល្លារ។

​ក្នុង​នោះ ​ឈុត​សម្លៀក​បំពាក់​ស្អាតៗ និង​ពោរពេញ​ដោយ​អត្ថន័យ​ក៏​ជា​ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង​មានលេច​ធ្លោ​មួយ ដែល​គ្រប់​កញ្ញា​ឯក ​អាច​ទាញ​យក​ពិន្ទុ​ និង​ពាន​រង្វាន់​បាន​ដែរ។

ឈុត​សម្លៀក​បំពាក់​ដែល​បវរកញ្ញា​ទាំង​អស់​មាន​មោទនភាព​យក​ចេញ​ទៅ​បង្ហាញ​គឺ ឈុត​តំណាង​ជាតិ ឬ National Costume ព្រោះ​វា​អាច​ទាក់​ក្រសែ​ភ្នែក​មនុស្ស​ជុំ​វិញ​ពិភព​លោក​ឲ្យ​ចាប់​អារម្មណ៍​មក​លើ​ប្រទេស​ជាតិ​ខ្លួន​ជាង​គេ និង​ថែម​ទាំង​បង្ហាញ​ពី​ឥទ្ធិពល​ និង​គំនិត​ច្នៃប្រឌិត​របស់​ធនធាន​មនុស្ស​ ក្នុង​ជាតិ​សាសន៍​នីមួយៗ​ផង​ដែរ។

មុនការ​ប្រកួត​ផ្នែក​ National Costume ឈាន​មក​ដល់​ ថ្ងៃ​នេះ​ Sabay សូម​​បង្ហាញ​​ឈុត​តំណាង​ជាតិ​ស្អាត​ៗ ដែល​បេក្ខភាព​បវរកញ្ញា​តំណាង​អាស៊ី​ត្រៀម​យក​ទៅ​ប្រកួត។

ប្រទេសកម្ពុជា
ប្រទេសឥណ្ឌូណេស៊ី
ប្រទេសម៉ាឡេស៊ី
ប្រទេសភូមា
ប្រទេសថៃ
ប្រទេសវៀតណាម

ប្រទេសហ្វីលីពីន

អត្ថបទ៖ សុខណា