ពាន​សហគមន៍​ដំបូង​របស់ អង្គការផ្កាយសមុទ្រ​បញ្ចប់​ម្សិលមិញ​នេះ

  • 2017-10-30 05:52:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​លីគ​បាល់ទាត់​សហគមន៍​របស់​អង្គការ​ផ្កាយ​សមុទ្រ​បាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​២៩ ​ខែ​តុលា ឆ្នាំ​២០១៧ ​បន្ទាប់​ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៤សប្តាហ៍។

នេះ​ជា​ការ​ប្រកួត​លើក​ដំបូង​ ដែល​អង្គការ​ផ្កាយ​សមុទ្រ​បាន​រៀប​ចំ​សម្រាប់​ក្រុម​កីឡាករ​ដែល​មក​ពី​បណ្តា​ស្រុក​ភូមិ​នានា នៅ​ក្បែរ​ទីលាន​បាល់ទាត់​អង្គការ​ផ្កាយ​សមុទ្រ។​ ការ​ប្រកួត​លីគ​បាល់ទាត់​សហគមន៍​លើក​ដំបូង​នេះ​ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៨ ​ខែ​តុលា​នេះ ​មាន​ក្រុម​ចូលរួម​ចំនួន​៨​ ដែល​បាន​ប្រកួត​គ្នា​យ៉ាង​សប្បាយ​រីករាយ​ដើម្បី​បង្ហាញ​សមត្ថភាព ​ក៏​ដូច​ជា​បង្កើន​មិត្តភាព​ និង​ ស្មារតី​កីឡា​រវាង​គ្នា​និង​គ្នា​។ ដោយ​ឡែក​ក្រោយ​ពី​ប្រកួត​គ្នា​ជា​ច្រើន​ថ្ងៃ​មក ​មាន​ក្រុមចំនួន៤ ដូចជា ក្រុមយុវជន​សង្កាត់​ទៀន ក្រុម​អាណាចក្រខ្មៅ ក្រុម​រលួស​មាស និង ​អង្គការផ្កាយសមុទ្រ បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ​ក្រុម​យុវជន​សង្កាត់​ទៀន​បាន​បញ្ចប់ ដោយ​ភាព​ជា​ជើង​ឯក​នៃ​លីគ​នេះ ​ដែល​បាន​បំបាក់​ក្រុម​រលួស​ដោយ​លទ្ធផល​៤​ទល់​នឹង​។

នេះ​ជា​ការ​ប្រកួត​ពាន​សហគមន៍​មួយ ​ដែល​បង្កើត​ឡើង​ដោយ​អង្គការ​ផ្កាយ​សមុទ្រ ​ហើយ​វា​ធ្វើ​ឡើង​ក្នុង​ន័យ​សាមគ្គីភាព ​និង​ការ​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ចំណោម​យុវជន​នា​តំបន់​ទាំង​នោះ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម