ជំងឺ ១០​យ៉ាង នឹង​អាច​ជា​ បើសិនព្យាយាម​រួមភេទ​ រៀងរាល់ថ្ងៃ​

  • 2017-10-30 08:34:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រួមភេទ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​ប្តី​ប្រពន្ធ​។ បញ្ហា​នោះ​គឺថា អ្នក​ចង់ ប៉ុន្តែ​ខាង​ស្រី​បែរជា​មិន​ចង់​ទៅ​វិញ​។ មែន​ហើយ នេះ​ហើយ​គឺជា​ដើមចម​។ ប៉ុន្តែ​កុំ​បារម្ភ​អី រឿង​នេះ​មិនមែន​កើតឡើង​តែ​ចំពោះ​គ្រួសារ​អ្នក​ទេ​។ យ៉ាងណាមិញ ឆ្លង​តាម​ការសិក្សា​ជា​ច្រើន បើសិន​ជា​អ្នក​អាច​ព្យាយាម​រួមភេទ​ជា​រៀង​រាល់ថ្ងៃ​បាន នោះ​អ្នក​អាច​នឹង​កំពុងតែ​ព្យាបាល​ជំងឺ​ដូចខាងក្រោម​នេះ​ហើយ​។​

#១ ​មហារីក​សុដន់​

​ក្នុងពេល​កំពុង​តែ​រួមភេទ ការភ្ញោ​ច​ទៅលើ​សុដន់​នឹង​ជួយ​ឲ្យ​ស្ត្រី​បញ្ចេញ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​សម្រាប់​ការពារ​អ្នក​ពី​ជំងឺមហារីក​សុដន់​បាន​។ ​ #២ មហារីក​ក្រពេញប្រូ​ស្តាត​

​បើ​យោង​ទៅតាម​សេចក្តីរាយការណ៍​ជា​ច្រើន​បានឲ្យដឹងថា ការ​រួមភេទ​ជា​ទៀត​ទាត់​អាច​ជួយ​អ្នក​ប្រឆាំង​នឹង​មហារីក​ក្រពេញប្រូ​ស្តា​តបាន​។​ ​ #៣ ដោះស្រាយ​បញ្ហា​ផ្លូវទឹក​ម៉ូ​ត្រ​

​ការរួមផេ​ទនឹង​ពង្រឹង​ដល់​ប្រព័ន្ធ​ទឹកនោម និង​ចៀសផុត​ពី​បញ្ហា​ផ្លូវទឹក​ម៉ូ​ត្រ​បាន​មួយចំនួនធំ​។ ការ​រួមភេទ​ទៀងទាត់​អាច​ជួយ​ពង្រឹង​ដល់​អាង​ត្រគាក និង​ព្យាបាល​ការ​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន​បាន​។ ​ #៤ ជួយ​ជម្នះ​ការបាក់​ទឹកចិត្ត​

​ការបាក់​ទឹកចិត្ត​ពិតជា​មិនល្អ​ឡើយ​ចំពោះ​អារម្មណ៍​មនុស្ស​។ ការ​រួមភេទ​ទៀងទាត់​នឹង​ជួយ​បង្កើន​ការស្រឡាញ់​ខ្លួនឯង និង​ប្រឆាំង​ការបាក់​ទឹក​ចិត្តបាន​។​ក្រៅពីនេះ​វា​ក៏​ជួយ​ព្យាបាល​ជំងឺ​ជាច្រើន​ថែមទៀត​ផង​។

#៥ ជួយ​បន្ធូរ​សាច់ដុំ​

​បើសិន​ជា​អ្នក​កំពុងតែ​រួមភេទ​រាល់ថ្ងៃ នោះ​ឱកាស​គឺ​ថា អ្នក​នឹង​អាច​ស្រួលបួល​ឡើងវិញ​ពី​ការ​តឹង​សាច់ដុំ​ដោយសារ​តែ​ធ្វើការ​ច្រើនពេក​បាន​។ ​ #៦ ជំងឺ​ផ្តាសាយ និង​ការបង្ក​រោគ​ដោយ​វីរុស​

​ដោយ​យោង​ទៅ​តាម​គ្រូពេទ្យ​បានឲ្យដឹងថា ការផលិត​អង់ទីគ័រ នឹង​ត្រូវ​ធ្វើឡើង​ក្នុង​ពេល​ឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួមផេទ ដូច្នេះ​វា​ក៏​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការសម្លាប់​វីរុស​បាន​ផង​ដែរ​។​ ​ #៧ ឈឺក្បាល​

​ការរួម​ភេទ​អាច​ព្យាបាល​ការឈឺ​ក្បាល​ក្នុងពេល​ដែល​រួម​ភេទ ដោយសារ​តែ​វា​បញ្ចេញ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន និង​បង្កើន​ចំនួន​អ័រម៉ូន Endorphin សម្រាប់​ជួយ​ឲ្យមាន​អារម្មណ៍ល្អ​តាម​បែប​ធម្មជាតិ​ផង​។ ​ #៨ ល្អ​ចំពោះ​មុខងារ​បេះដូង​

​ការ​រួមភេទ​នឹង​ពង្រឹង​ដល់​មុខងារ​បេះដូង ព្រមទាំង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង និង​បញ្ហា​បេះដូង​ជាច្រើន​ថែម​ទៀត​។ ​ #៩ បញ្ហា​ស្បែក​

​រាងកាយ​នឹង​បញ្ចេញ​ជាតិពុល​ជាច្រើន​ក្នុងពេល​ដែល​បែក​ញើស ហើយ​រឿង​នេះ​ក៏​ដូចគ្នា​នឹង​ការ​បែកញើស​ក្នុងពេល​រួមភេទ​ផងដែរ​។ ការ​បែកញើស​នេះ​ហើយ​ជា​វិធី​បញ្ចេញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​យ៉ាង​ល្អ​។ ​ #១០ ការ​គេង​មិន​លក់​

​ការ​រួមភេទ​នឹង​ជួយ​បញ្ចេញ​អ័រម៉ូន​ជំរុញ​ដល់​ការ​ធូរ​អារម្មណ៍ ហើយ​ក៏​ជួយ​បំបាត់​អាកា​រៈគេង​មិន​លក់​បាន​ដែរ​។ រាល់​ភាព​តានតឹង​ទាំងអស់​នឹង​ធូរស្រាល​ឡើងវិញ​ក្នុងពេល​រួមភេទ​រួច ដូច្នេះ​អ្នក​ក៏​នឹង​គេង​លក់​កាន់តែ​ស្រួល​ផងដែរ​៕

ប្រភព ៖ health.com.kh

អត្ថបទថ្មី