ដឹង​ទេ ក្នុង​១​ថ្ងៃ​បុគ្គល​ល្បី​ និង​សម្បូរទ្រព្យ​ទាំង​ ១៥​រូប​នេះ​រក​ចំណូល​បាន​ប៉ុន្មាន?

  • 2017-10-31 00:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ ទស្សនាវដ្ដី​ដ៏​ល្បី​ Forbes បាន​បង្ហាញ​ពី​ទិន្នន័យ​ បុគ្គលល្បីៗ​ដែល​មាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ខ្ពស់​ជាង​គេ​ ក្នុងពិភពលោក។

តាម​តួ​លេខ​ដែល​បាន​បង្ហាញ​ មាន​ជន​ល្បីៗ​ជា​ច្រើន​រួម​មាន៖ ព្រះមហាក្សត្រយានី​ Elizabeth, មហាសេដ្ឋី​ Bill Gates, តារា​ចម្រៀង Adele, អតីត​កីឡាករ​បាល់ទាត់ David Beckem និង​បុគ្គល​ឆ្នើម​ជា​ច្រើន​រូប​ទៀត។ ដើម្បី​ជ្រាប​ច្បាស់​ថា​ ពួកគេ​មាន​ចំណូល​ក្នុង​ ១​ថ្ងៃ​ប៉ុន្មាន​? សូម​ទស្សនា​ដូចតទៅ៖

១. ស្ថាបនិក​ Microsoft Bill Gates

រក​ចំណូល​បាន​ ៧,១លានផោន (ប្រហែល ៩​លាន​ដុល្លារ) ក្នុង​ ១​ថ្ងៃ។

២. ព្រះ​អង្គ​ម្ចាស់​នៃ​ ទីក្រុង​ Westminster ព្រះនាម Hugh Grosvenor

មាន​ចំណូល​ប្រចាំ​ថ្ងៃ​ ២១៦ ៩៨៦ផោន (ប្រហែល ២៨៥ ១៣៩ដុល្លារ)។

៣. អ្នក​និពន្ធ​ J.K. Rowling

អ្នក​និពន្ធ​រឿង​ "Harry Potter” រូប​នេះ​ អាច​រក​ចំណូល​បាន​ពី​សៀវភៅ​ ភាពយន្ត​ និង​ការ​សម្ដែង​ផ្សេងៗ​ជា​ច្រើន។ ក្នុង​មួយ​ថ្ងៃ​អ្នក​ស្រី​ អាច​រក​បាន​ ១៩៨ ០៨២ផោន (ប្រហែល ២៦០ ២៩៧ដុល្លារ)។

៤. តារា​ចម្រៀង​ Adele

តារា​ស្រី​រូប​នេះ​ អាច​រក​ចំណូល​បាន​ ប្រមាណ​ ១៤៣ ៨៣៦ផោន (ប្រហែល​ ១៨៩ ០១៣ដុល្លារ) ក្នុង​១​ថ្ងៃ។

៥. តារា​សម្ដែង​ David Beckham

អតីត​កីឡាករ​បាល់​ទាត់​ជើង​ខ្លាំង​រូប​នេះ​ ក៏​មាន​សមត្ថភាព​អាច​រក​ប្រាក់​មិន​ធម្មតា​ដែរ ពឹង​ផ្អែក​លើ​ទេពកោសល្យ​ និង​កេរ្តិ៍ឈ្មោះ​របស់​លោក។​ តាម​ទិន្នន័យ​ លោក​អាច​រក​បាន​ ១៣៥ ៦១៦ផោន (ប្រហែល​ ១៧៨ ២១១​ដុល្លារ) ឯណោះ​ក្នុង​ ១​ថ្ងៃ។

៦. តារា​ចម្រៀង​ Sir Elton John

ចំណែក​តារា​ប្រុស​វ័យ​ ៧០​ឆ្នាំ​រូប​នេះ​វិញ​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ អាច​រក​ចំណូល​បាន​ដល់​ទៅ​ ១២៥ ២៣២ផោន (ប្រហែល ១៦៤ ៥៦៦ដុល្លារ) ក្នុង​ ១ថ្ងៃ។

៧. ព្រះ​មហាក្សត្រយានី​ Elizabeth

មាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ ១១៧ ២៦០​ផោន (ប្រហែល ១៥៥ ០៩០ដុល្លារ)

៨. អ្នក​ប្រណាំង​ឡាន Lewis Hamilton

អ្នក​ប្រណាំង​ឡាន​ដ៏​ល្បី​រូប​នេះ​ អាច​រក​ចំណូល​ប្រចាំ​ថ្ងៃ​ខ្ទង់​ ៩៥ ៨៩០ផោន (ប្រហែល​ ១២៦ ០០៨ដុល្លារ)។

៩. តារា​ចម្រៀង​ Ed Sheeran

ម្ចាស់​បទ​ "Shape Of You” ឯណេះ​វិញ​ ក៏​មិន​ធម្មតា​ដែរ​ ពោល​លោក​អាច​រក​បាន​ ៧៦ ៩៨៦ផោន (១០១ ១៦៦​ដុល្លារ) ក្នុង​១​ថ្ងៃ។

១០. តារា​សម្ដែង​ Jennifer Lawrence

Jennifer អាច​ទទួល​ចំណូល​បាន​ ៤៩ ៨៦៣ផោន (ប្រហែល ៦៥ ៥២៤ដុល្លារ) ក្នុង​ ១​ថ្ងៃ។

១១. តារា​សម្ដែង​ Cara Delevingne

Cara ក៏​មិន​ចាញ់បុគ្គល​ល្បី​ផ្សេង​ទៀត​ប៉ុន្មាន​ដែរ ដោយ​ក្នុង​ ១​ថ្ងៃ​ នាង​អាច​រក​បាន​ ២១ ៩១៧ផោន (ប្រហែល ២៨ ៨០០ដុល្លារ)។

១២. ពិធីករ​ James Corden

តារា​ប្រុស​សម្បូរ​សំនួន​វោហារ​ James Corden មាន​ចំណូល​ប្រចាំ​ថ្ងៃ​ ៥ ៤៧៩ ផោន (ប្រហែល ៧ ១១៩ដុល្លារ)។

១៣. ព្រះអង្គ​ម្ចាស់ William

ព្រះ​អង្គ​ម្ចាស់​ អង្គ​នេះ​មាន​ចំណូល​ ៥ ៣១៥ផោន (ប្រហែល ៦ ៩៨៤ដុល្លារ) ក្នុង​១ថ្ងៃ។

១៤. ពិធីការិនីទូរទស្សន៍​ Claudia Winkleman

នាង​អាច​រក​ចំណូល​បាន​ ១ ៩១៨ផោន (ប្រហែល ២ ៥២០ដុល្លារ) ក្នុង​១​ថ្ងៃ។

១៥. លោកស្រី​ Theresa May

ចុងក្រោយ​គេ គឺ​អ្នក​នយោបាយ​ជនជាតិ​អង់គ្លេស​ Theresa May ដែល​មាន​ចំណូល​ ៤១២ផោន (ប្រហែល ៥៤១ ដុល្លារ) ក្នុង​១ថ្ងៃ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី