មើលវីដេអូបើកប្រអប់ iPhone X ដំបូងគេក្នុងលោក
- 2017-10-31 02:10:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលវីដេអូបើកប្រអប់ iPhone X ដំបូងគេក្នុងលោក
ចន្លោះមិនឃើញ
ថ្មីៗនេះឪពុករបស់ក្មេងស្រីមួយរូបដែលជាបុគ្គលិកនៅក្រុមហ៊ុន Apple ត្រូវបានគេបញ្ឈប់ការងារ ដោយសារគាត់បានអនុញ្ញាតឲ្យកូនស្រីខ្លួនថតវីដេអូពី iPhone X របស់គាត់បង្ហាញដល់សាធារណជន។
ប៉ុន្តែក្រោយមកក៏មានវីដេអូអំពី iPhone X ជាច្រើនត្រូវបានបង្ហោះឡើងលើ YouTube ដែលវីដេអូទាំងនោះទំនងជាទទួលបានសិទ្ធអនុញ្ញាតពី Apple។ វីដេអូអំពី iPhone X ដែលត្រូវបានបង្ហោះបន្តបន្ទាប់ មានដូចជាវីដេអូបើកប្រអប់, បង្ហាញពីការប្រើ iPhone X និងបង្ហាញពីការកំណត់មុខងារ Face ID ជាដើម។ ផ្អែកតាមវិបសាយ 9to5Mac ឲ្យដឹងថា Apple ទំនងជាបានអញ្ជើញតារា YouTube មួយចំនួនមកសាកល្បងប្រើ iPhone X មុនគេ និងធ្វើការវាយតម្លៃ មុនការចេញលក់ជាផ្លូវការ។
នៅក្នុងវីដេអូបើកប្រអប់ឃើញថាគ្រឿង Accessory មិនខុសពី iPhone 8/8 Plus ឡើយ ដោយមានឆ្នាំងសាក, ខ្សែ, សៀវភៅណែនាំ និងប្រដាប់ចាក់ស៊ីម។ ក្រៅពីវីដេអូបើកប្រអប់ក៏មានវីដេអូជាច្រើនទៀត ដែលអាចទស្សនាបានដូចខាងក្រោម ៖
iPhone X នឹងបញ្ចេញលក់ជាផ្លូវការនៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខនៅវេលាម៉ោង ៨ ព្រឹក ម៉ោងក្នុងស្រុកនៃប្រទេសចំនួន ៥៥។ នៅសហរដ្ឋអាមេរិក iPhone X ទំហំ ៦៤ GB តម្លៃ ៩៩៩ ដុល្លារ និង ២៥៦ GB តម្លៃ ១ ១៤៩ ដុល្លារ៕