ថត​រឿង​ឲ្យ​តារា​ហូលីវូដ ទេព រិន្ទដារ៉ូ ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​មិន​ធម្មតា​

  • 2017-10-31 03:29:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថត​រឿង​ឲ្យ​តារា​ហូលីវូត​ ១​ ថ្ងៃ​តម្លៃ​ខ្លួន​តារា​សម្ដែង​ជើង​ចាស់​លោក​ ទេព រិន្ទដារ៉ូ ទទួល​បាន​ស្មើ​នឹង​ថត​រឿង​​​ខ្នាត​ធំ​ក្នុង​ស្រុក​មួយ​រឿង​។

ជាក់​ស្ដែង​ថ្មី​ៗ​នេះ​លោក ទេព រិន្ទដារ៉ូ បាន​ប្រាប់​ Sabay ថា​​ខ្លួន​​បាន​ថត​រឿង​ "The First They Killed My Father ឬ មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​" ឲ្យ​អ្នក​ស្រី​ Angelina Jolie រយៈ​ពេល​៣​ ថ្ងៃ​លោក​ទទួល​បាន​តម្លៃ​ខ្លួន​ជិត​ ១​ ម៉ឺន​ដុល្លារ​ ១ ម៉ឺន​ដុល្លារ​អាមេរិក បើ​ប្រៀប​ធៀប​ជាមួយ​រឿង​ខ្មែរ​គឺ​ខុស​គ្នា​ ព្រោះ​ភាព​យន្ត​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​សន្ទុះ​អ្នក​គាំ​ទ្រ​នៅ​មាន​កម្រិត​ ចំណែក​ឯ​តម្លៃ​ទី​ផ្សារ​ក៏​ទៅ​តាម​ហ្នឹង​ដែរ​​។

លោក​ថា​៖​"សម្រាប់​រឿង​ខ្មែរ​ ​ខ្ញុំ​យក​តម្លៃ​ខ្លួន​​ទៅ​តាម​ទីផ្សារ​ស្រុក​ខ្មែរ តែ​បើ​ថត​ឲ្យ​​ផលិតករ​បរទេស​វិញ​ ខ្ញុំ​យក​ទៅ​តាម​តម្លៃ​នៃ​​ទីផ្សារ​បរទេស​ ដូច​ដឹង​ស្រាប់​ហើយ​ ខ្ញុំ​ថត​រឿង​ "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​" ឲ្យ​អ្នក​ស្រី Angelina Jolie ១​ថ្ងៃ​ខ្ញុំ​ទទួល​បាន​ ២៥០០ ដុល្លារ​"។

គួរ​រម្លឹក​ថា​រឿង​ "មុន​ដំបង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​​របស់​ខ្ញុំ​" មាន​​​ឈុត​ឆាក​លោក​ ទេព រិនដារ៉ូ ​ចេញ​តែ​ប៉ុន្មាន​នាទី​តែ​ប៉ុណ្ណោះ​ពេល​ចាក់​បញ្ចាំង​។ តែ​ប៉ុន្មាន​នាទី​​ដែល​ទស្សនិកជន​​បាន​ទស្សនា​លោក​ ត្រូវ​ប្រើ​ពេល​វេលា​ហាត់​សម​ ១ អាទិត្យ។ ចំណែក​ឯ​សាច់​រឿង​ចេញ​ថត​ ៣ ថ្ងៃ​៕​​​​​​

ចង់​ដឹង​ព័ត៌មាន​ពាក់​ព័ន្ធ​អ្នក​សិល្បៈ​ចុច​អាន​ខាង​ក្រោម​

ក្ដៅៗ! ស្នេហា​ Selena Gomez និងThe Weeknd ឈាន​ដល់ផ្លូវ​បំបែក​ហើយ

រឿង​រ៉ាវ​ ទេព រិន្ទដារ៉ូ

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី