Dream 2018 ប្រើរចនាបថពណ៌​មាស រួម​ជាមួយ​តែម 3D

  • 2017-10-31 04:03:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន N.C.X. Company Limited បាន​សម្ពោធ​ម៉ូតូ​ហុងដា​ឌ្រីម 125 (Honda Dream) ស៊េរី​ថ្មី ជា​ផ្លូវ​ការ​នៅ Koh Pich City Hall កាល​ពី​ថ្ងៃ​ទី​២៧ តុលា ជាមួយ​រចនាបថ​ថ្មី​ហៅ​ថា The Golden Masterpiece។

The Golden Masterpiece ជា​និមិត្ត​សញ្ញា​ពណ៌​មាស ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជោគ​ជ័យ គុណ​តម្លៃ ភាព​ទាន់​សម័យ កិត្យានុភាព និង​ថាមពល ព្រម​ទាំង​លក្ខណៈ​ពិសេស​ដូចជា៖

  • Masterpiece Honda Dream Emblem ធ្វើ​ពី Black Crystal
  • New Honda Golden Emblem ជា​ស្លាក​ក​ថ្មី រចនា​ម៉ូដ​រំលេច​ដោយ​ពណ៌​មាស
  • New Golden 3D Sticker Style ជា​តែម​ផុស រចនា​ជាមួយ​ពណ៌​មាស​ប្រភេទ 3D
  • New Gorgeous Golden Speedometer កុងទ័រ​រចនា​ថ្មី បង្ហាញ​មុខងារ​និមួយៗ​បាន​ច្បាស់
  • New Deluxe Tail Light ចង្កៀង​ភ្លើង​ក្រោយ​ថ្មី
  • Crystal Head Light and Real Light with Diamond Shape ចង្កៀង​ភ្លើង​មុខ​មាន​រាង​ដូច​ពេជ្រ ព្រម​ទាំង Inner Line

Honda Dream សេរ៊ី២០១៨ នេះ មាន​បី​ពណ៌ ខ្មៅ ក្រហម ទឹកប្រាក់ ​ហើយ​បាន​ដាក់​លក់​លើ​ទីផ្សារ​តាំង​ពី​ថ្ងៃ​ទី២៨ តុលា មក​ម្លេះ។ ព័ត៌មាន​បន្ថែម ទាក់ទង​លេខ ០១០ ៩២២ ៩២២ ឬ​ផេក​ហ្វេសប៊ុក Honda Cambodia – NCX៕

ដោយ៖ វិទូ

អត្ថបទពេញនិយម