ពិសេសទៀតហើយ! មហាសេដ្ឋី​ Jack Ma ក្លាយ​ជា​តួឯក​ក្នុង​រឿង​ក្បាច់​គុន​ថ្មី​​

  • 2017-10-31 04:11:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​Jack Ma ស្ថាបនិក​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ Alibaba ​បាន​ក្លាយ​ជា​តួ​​សំខាន់​ក្នុង​រឿង​​ខ្នាត​ខ្លី​មួយ​មាន​ចំណង​ជើង​ថា​ Gong Shou Dao

ក្រៅ​ពី​​មាន​មហាសេដ្ឋី​ប្រទេស​ចិន​ជា​តួ​សំខាន់​ ​​ភាព​យន្ត​ Gong Shou Dao នេះ​នៅ​មាន​តួ​អង្គ​ជា​ច្រើន​ទៀត​ ដូច​ជា​ Sammo Hung, Tony Jaa, Jet Li (លី លាន​ជា) , Donnie Yen (កុំកុំ), Wu Jing និង Jacky Heung ជា​ដើម។ ភាព​យន្ត​ដែល​បង្ហាញ​ពី​ក្បាច់​គុន​ចិន​នេះ​​អាច​នឹង​ចាប់​ផ្ដើម​ចាប់​បញ្ចាំង​នៅ​អំឡុង​ខែ​វិច្ឆិកា​​ខាង​មុខ។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មហាសេដ្ឋី​ Jack Ma បង្ហាញ​ខ្លួន​ក្នុង​ខ្សែ​ភាពយន្ត​។ ​ក្នុង​នាម​ជា​មហាសេដ្ឋី​​ កន្លង​​មក​លោក​ Jack Ma ក៏​​ធ្លាប់​បាន​ធ្វើ​រឿង​ប្លែកៗ​​មួយ​ចំនួន​ដែរ ជាក់​ស្ដែង​កាល​ពី​ខែ​កន្លង​ទៅ​បាន​ឡើង​សម្ដែង​ក្បាច់​រាំ​ Michael Jackson លើ​ឆាក​កម្មវិធី​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន៕

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី