iPhone 8 កំពុង​លក់​បញ្ចុះ​តម្លៃ​នៅ​ចិន​ យ៉ាង​សន្ធឹក!

  • 2017-10-31 22:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេញ​លក់​បាន​មួយ​ខែ​ប៉ុន្តែ​ ប្រជាប្រិយភាព​របស់​ iPhone 8 និង 8 Plus បាន​ថម​ថយ​យ៉ាង​លឿន រហូត​ដល់​មាន​​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ធំៗ​​មួយ​ចំនួន​​របស់​ចិន​បាន​ធ្វើ​ការ​លក់​បញ្ចុះ​តម្លៃ​​ដើម្បី​អូសទាញ​អតិថិជន​ទៀត​ផង។​

Suning Appliance ក្រុមហ៊ុន​លក់​គ្រឿង​អេឡិចត្រូនិក​អនឡាញ​ដ៏​ធំ​របស់​ចិន​ បាន​ធ្វើ​ការ​បញ្ចុះ​តម្លៃ​លើ​ iPhone 8 និង 8 Plus រហូត​ដល់​ ១១០០ យ័ន (ប្រមាណ​ ១៦៥,៥ ដុល្លារ)។ ចំណែក​ក្រុមហ៊ុន​លក់​អនឡាញ​មួយ​ទៀត​ឈ្មោះ​​ JD.com ផ្ដល់​ជូន​ការ​បញ្ចុះ​តម្លៃ​ ៧៥ ដុល្លារ, ១០៥ ដុល្លារ និង​ ១២០ ដុល្លារ លើ​ iPhone 8 គ្រប់​ម៉ូដែល​ដែល​មាន​តម្លៃ​ដើម​ ៧៥២ ដុល្លារ, ៩០២ ដុល្លារ និង ១០៥៣ ដុល្លារ។

​Zhao Ziming អ្នក​វិភាគ​មក​ពី​ទីក្រុង​ប៉េកាំង​ម្នាក់​បាន​និយាយ​ថា ៖ "iPhone 8 អាច​​ជា​​ម៉ូដែល​ iPhone ដែល​លក់​បាន​តិច​បំផុត​នៅ​ប្រទេស​ចិន ព្រោះ​ការ​បញ្ចុះ​តម្លៃ​ដ៏​ច្រើន​បែប​នេះ​គេ​មិន​ធ្លាប់​ឃើញ​មាន​ពី​មុន​មក​ឡើយ​ក្នុង​ប្រទេស​ចិន​”។

Apple មិន​បាន​បង្ហាញ​​ពី​ចំនួន​លក់​ iPhone 8 ឡើយ​ ប៉ុន្តែ​តាម​ការ​រាយការណ៍​មួយ​ចំនួន​​ឲ្យ​ដឹង​ថា​ Apple បាន​កាត់​បន្ថយ​​ការ​កុម្ម៉ង់​ផលិត​ iPhone 8 ចំនួន​ពាក់​កណ្ដាល​ពី​ដៃ​គូ​ផ្គត់ផ្គង់​ ដោយ​សារ​តែ​មិន​សូវ​ត្រូវ​ប៉ាន់​ពី​សំណាក់​អតិថិជន៕​

ប្រភព៖ Scmp   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី