ក្ដៅៗ! Song Joong Ki និង​ Song Hye Kyo ក្លាយ​ជា​ប្ដី​​ប្រពន្ធ​​ស្រប​ច្បាប់​​ហើយ

  • 2017-10-31 09:24:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ដ៏​ពិសេស​ ទី​ ៣១ ខែ​តុលា​ ឆ្នាំ​ ២០១៧​នេះ​ ជា​ថ្ងៃ​មានន័យ​មិន​អាច​បំភ្លេច​បាន​របស់​គូស្នេហ៍​តារា​សម្ដែង​ Song Joong Ki និង​ Song Hye Kyo។

ពិធី​អស្ចារ្យ​នេះ​ បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ The Shilla Hotel ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​សាច់​ញាតិ​ និង​មិត្ត​ភក្ដិ​ជិតស្និទ្ធ​ជា​ច្រើន​នាក់។ ក្នុង​ថ្ងៃ​ពិសេស​នេះ​ទៀត​សោត​ សង្កេត​ឃើញ​ថា​ ទឹកមុខ​ភ្ញៀវកិត្តិយស​ទាំង​អស់​ដែល​បាន​ចូលរួម​ ពោរពេញ​ទៅ​ដោយ​ស្នាម​ញញឹម។

ចំណង​ស្នេហ៍​របស់​គូស្នេហ៍​ ២​រូប​នេះ​ បាន​មក​ដល់​គោល​ដៅ​ថ្មី​មួយ​ទៀត​ហើយ​ ពោល​គឺ​ពួកគេ​បាន​រៀបការ​ និង​ក្លាយ​ជា​ ស្វាមី​ភរិយា​ពេញ​ច្បាប់​ហើយ។ តាម​រយៈ​វីដេអូ​ និង​រូបភាព​ដែល​បាន​បង្ហាញ ពិត​ជា​អាច​ឲ្យ​ដឹង​ច្បាស់​ថា​ កូន​កំលោះ កូន​ក្រមុំ​១គូ​នេះ​ រំភើប​ចិត្ត​ឥត​ឧបមា​ រក​ពាក្យ​អ្វី​មក​បរិយាយ​មិនត្រូវ៕

ទស្សនា​វីដេអូ​ និង​រូបភាព​ខាងក្រោម​ដោយ​មេត្រី៖

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី