NASA បង្ខំ​ឱ្យ​បញ្ចប់​បេសកកម្ម​បាញ់​ផ្កាយ​រណប​ភ្លោះ​ពាក់​កណ្តាល​ទី​ ក្រោយ​មាន​បញ្ហា​​តូច​មួយ​

  • 2017-10-31 12:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារ​អវកាស​អាមេរិក​ NASA ​ឱ្យ​ដឹង​ថា​ ផ្កាយ​រណប​មួយ​គូរ​របស់​អាល្លឺម៉ង់​និង​អាមេរិក​ដែល​បាន​បាញ់​បង្ហោះ​តាំង​ពី​ ១៥​ ឆ្នាំ​មុន​ក្នុង​គោល​ដំណង​ដើម្បី​គូស​កំណត់​ផែនទី​ដែន​ទំនាញ​តែងតែ​ប្រែប្រួល​របស់​ផែនដី​បាន បញ្ចប់​បេសកកម្ម​ពាក់​កណ្តាល​ទី​ក្រោយ​រក​ឃើញ​បញ្ហា​ថ្ម​។

ផ្កាយ​រណប​ភ្លោះ​ Gravity Recovery and Climate Experiment (​ស្តារ​ឡើង​វិញ​នូវ​ទំនាញ និង​ការ​ពិសោធន៍​អាកាស​ធាតុ​) ហៅ​កាត់​ថា​ GRACE-1 ​និង​ GRACE-2 ​ធ្វើ​ការ​វាស់​វែង​បាន​នៅ​ពេល​ដែល​ពួកវា​ទាំង​ពីរ​បំពេញ​មុខងារ​យ៉ាង​ពេញ​លេញ​តែ​ GRACE 2 ​ជួប​ប្រទះ​បញ្ហា​ថ្ម​កាល​ពី​ខែ​កញ្ញា​។

ផ្កាយ​រណប​ភ្លោះ​ Gravity Recovery and Climate Experiment

អង្គការ​ NASA ​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ សមត្ថភាព​ថ្ម​ដែល​នៅ​សេស​សល់​របស់​ GRACE-2 ​និង​មិន​គ្រប់គ្រាន់​ដើម្បី​ប្រតិបត្តិការ​ឧបករណ៍​វិទ្យាសាស្ត្រ​និង​បញ្ចូន​ព័ត៌មាន​នោះ​ទេ​ ។ ហេតុ​ដូចនេះ​ទើប​ភ្នាក់ងារ​សម្រេច​បញ្ឈប់​ការ​ប្រើប្រាស់​ផ្កាយ​រណប​ GRACE-2 ​ហើយ​បញ្ចប់​បេសកកម្ម​វិទ្យាសាស្ត្រ​GRACE ​តែ​ម្តង​។

GRACE-2 ​បាន​ចាប់​ផ្តើម​ហោះ​ចេញ​ពី​គន្លង​ក្នុង​ដំណើរ​យឺតៗ​ និង​ចូល​បរិកាស​ឡើង​វិញ​នៅ​ខែ​ធ្នូ​ឬ​ខែ​មករា​រី​​ឯGRACE-1 ​វិញ​នៅ​តែ​ដំណើការ​ជា​ធម្មតា​រហូត​ដល់​ដំណាច់​ឆ្នាំ​ ២០១៧ ​ហើយ​ការ​ឈប់​ប្រើប្រាស់​របស់​វា​ និង​ចូល​បរិយាកាស​វិញ​នៅ​ដើម​ឆ្នាំ​ ២០១៨ ។ បេសកម្ម​ដែល​គ្រោង​នឹង​បន្ត​បេសកម្ម​ GRACE ​ត្រូវ​គេ​ស្គាល់​ថា​ GRACE Follow-On ​គ្រោង​នឹង​ដំណើ​ការ​បាញ់​នៅ​ដើម​ឆ្នាំ​ ២០១៨

ផ្កាយ​រណប​ GRACE ​បាន​ដំណើរ​ការ​ក្នុង​ខែ​មិនា​ឆ្នាំ​ ២០០២ ​ដែល​មាន​បេសកម្ម​រយៈពេល​ ៥ ​ឆ្នាំ​បាន​បង្ហាញ​ពី​ទិន្នន័យ​របៀប​នៃ​ ទឹក ​ទឹកកក​និង​ម៉ាស់​ដ៏​រឹងមាំ​របស់​ផែនដី​ផ្លាស់ទី​ ឬ​ក៏​នៅ​ជិត​ផ្ទៃ​ខាង​ក្រៅ​របស់​ផែនដី​ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​រដូវ​ ដំណើរ​ការ​អាកាស​ធាតុ​ រញ្ជួយដី​និង​សូម្បី​តែ​សកម្មភាព​របស់​មនុស្ស​៕

ប្រភព៖ news.xinhuanet   ប្រែសម្រួល៖ សិរីបុទ្រ