iOS 11.1 ទើប​ចេញ​ក្ដៅៗ មាន​ថែម​ Emoji ថ្មី​ជាង​ ៧០

  • 2017-11-01 01:42:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បន្ត​បញ្ចេញ​ iOS ជំនាន់​ថ្មី​ 11.1 ដោយ​មាន​កែ​សម្រួល​បញ្ហា​មួយ​ចំនួន​ រួម​ទាំង​មាន​បន្ថែម​នូវ​ Emoji ​ថ្មី​ជាង​​ ៧០ ផង​ដែរ។

iOS 11.1 មាន​បន្ថែម​មក​វិញ​នូវ​មុខងារ​ 3D Touch សម្រាប់​ចូល​ទៅ​កាន់​​ទីតាំង​ Multitasking ដោយ​​​ចុច​លើ​ផ្នែក​ខាង​ឆ្វេង​នៃ​អេក្រង់ ដែល​ Apple បាន​ដក​ចេញ​យ៉ាង​សំងាត់​​នៅ​លើ​ iOS 11។ iOS ជំនាន់​ចុង​ក្រោយ​នេះ​ក៏​​បាន​បង្កើន​កម្រិត​ការពារ​លើ​ Wi-Fi ​ដើម្បី​អាច​ជៀស​ផុត​ពី​ការ​វាយ​ប្រហារ​របស់​ Hacker ផង​ដែរ។

iOS 11.1 នេះ​ដែរ គេ​ជឿ​ថា​​អាច​នឹង​ដោះ​ស្រាយ​បញ្ហា​ស៊ី​ថ្ម​ដែល​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​ជួប​ប្រទះ​លើ​ iOS ជំនាន់​មុន។ អ្នក​ប្រើ​ឧបករណ៍​ Apple ទាំង​អស់​អាច​ទាញ​យក​ការ​អាប់ដេត​ថ្មី​ចាប់​ពី​ពេល​នេះ​ ដោយ​មាន​ទំហំ​ប្រមាណ​ ៣០០ MB៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង