អបអរសាទរ! រាជ​រដ្ឋាភិបាល ប្រកាស​ទិញ​យក​ស្ពាន​កោះកុង មក​គ្រប់គ្រង​វិញហើយ

  • 2017-11-01 03:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច ហ៊ុន សែន បញ្ជាក់​ថា ចាប់ពី​ម៉ោង ០០:០០នាទី​ថ្ងៃទី​២វិច្ឆិកា ២០១៧​តទៅ ប្រជា​ពលរដ្ឋ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាននេះ នឹង​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​ទៀតឡើយ។ សម្តេច បាន​ស្នើឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សាលា​ខេត្ត​កោះកុង ពិភាក្សា​ជាមួយ​ក្រុមហ៊ុន លី យ៉ុងផាត់ ដោះស្រាយ​កិច្ចការ​ដែលនៅ​សេសសល់ នៅពេល​ក្រោយ។

នៅព្រឹក​ថ្ងៃទី១​វិច្ឆិកា​នេះ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​សម្រេច​ទិញ​យក​ស្ពាន​ឆ្លងកាត់​ដៃ​សមុទ្រ​ខេត្ត​កោះកុង ទៅ​ប្រទេស​ថៃ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន លី យ៉ុងផាត់​នោះ មក​គ្រប់គ្រង​វិញ។

គួរ​​រំលឹក​​ថា កាលពី​ខែ​តុលា​កន្លង​ទៅ រាជ​រដ្ឋាភិបាល ក៏បាន​ទិញ​យកស្ពាន និង​ផ្លូវ​លីយ៉ុងផាត់ មក​គ្រប់គ្រង​វិញ​ផងដែរ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី