ប្អូនស្រី​ Kim Kardashian ១ទៀត​ហើយ​ផ្ទុះព័ត៌មានមាន​ផ្ទៃពោះ​

  • 2017-11-01 08:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ចចាមអារ៉ាម​បាន​ផ្ទុះ​ឡើង​ថា​តារា​ម៉ូដែល​ Khloé Kardashian កំពុង​មាន​ផ្ទៃ​ពោះ​ជាមួយ​មិត្ត​ប្រុស​ Tristan Thompson តើ​វា​ជា​ការ​ពិត​ ឫយ៉ាង​ណា?

ជាក់ស្ដែង​សប្ដាហ៍​នេះ​ Khloé Kardashian បាន​បង្ហាញ​ឲ្យ​មហាជន​ដឹង​កាន់​តែ​ច្បាស់​នូវ​អ្វី​ដែល​ពួក​យើង​កំពុង​តែ​ទន្ទឹង​រង់ចាំ​នោះ​។ នាង​បាន​បង្ហោះ​រូប​ភាព​ក្នុង​កម្មវិធី​បុណ្យ​ Halloween កាល​ពី​យប់​មិញ​នេះ​ ជាហេតុ​ នាំ​ឲ្យ​អ្នក​គាំទ្រ​របស់​នាង​ប្រាកដ នាង​ពិត​ជា​មាន​ផ្ទៃពោះ​ពិត​មែន។ រូប​ដែល​បាន​បង្ហោះ​នោះ​ គឺ​ជា​លោក​ Thompson ដែល​តុប​តែង​ខ្លួន​ ស្លៀកពាក់​ចម្លែកៗ​ កក្នុង​បុណ្យ​Halloween ព្រម​ទាំង​បាន​សរសេរ​ថា៖“នេះ​ជា​ប៉ា​ប៉ា”។

ទស្សនាវីដេអូខាងក្រោម៖

ជាមួយ​គ្នា​នោះ​ អ្នក​គាំ​ទ្រ​ក៏​បាន​ដាក់​ការ​សង្ស័យ​​ទៅ​លើ​រូបមួយ​ផ្សេង​ទៀត​របស់ ​Khloé ខណៈ​នាងថត​បង្ហាញ​ពី​ទទំហំពោះ​របស់​នាង​ ហាក់​ដូចជា​ខ្ទាត​ធំ​ខុស​ធម្មតា។

ទស្សនាវីដេអូខាងក្រោម៖

រម្លឹក​ផងដែរ​ Khloé Kardashian គឺ​ជា​ប្អូន​ស្រី​ម្នាក់​ទៀត​ហើយ​របស់​តារា​ទូរទស្សន៍​ Kim Kardashian ដែល​មាន​ព័ត៌មាន​ពពោះ​ បន្ទាប់​ពី​ Kylie Jenner ក៏​ផ្ទុះ​ដំណឹង​នេះ​ដូចគ្នា​​ជាមួយ​មិត្ត​ជាតារា​ចម្រៀង​ Hip-Hop លោក Travis Scott៕

ចុចអាន៖

ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី