Justin Bieber ​នៅ​តែ​ជា​ស្នេហ៍​ពិត​របស់​ Selena Gomez?

  • 2017-11-01 03:59:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Selena Gomez បាន​ត្រលប់​មក​កាន់​ជីវិត​ទំនេរ​គ្មាន​គូ​ស្នេហ៍​វិញ​បន្ទាប់​ពី​បែក​បាក់​ជាមួយ​ The Weeknd ថ្មីៗ​នេះ ខណៈ​ពេល​ដែល​ប្រភព​ជា​ច្រើន​បាន​បាន​បញ្ជាក់​ថា​សង្សារ​ចាស់​នាង Justin Bieber កំពុង​តែ​ចង់​ទាក់​ទង​គ្នា​វិញ។ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ The Weeknd ក៏​នៅ​តែ​ជា​មនុស្ស​ម្នាក់​ដែល​ពិសេស​បំផុត​សម្រាប់​ Selena។

ប្រភព​មួយ​បាន​ប្រាប់​ទស្សនាវដ្ដី Us Weekly ថា​ បន្ទាប់​ពី​តារា​ចម្រៀង​វ័យ ២៥ឆ្នាំ​រូប​នេះ​បែក​បាក់​ជាមួយ​ Justin Bieber ប្រុស​ៗ​ដែល​នាង​ទាក់​ទង​គឺ​សុទ្ធ​តែ​ជា មនុស្ស​កំដរ​អារម្មណ៍​ក្នុង​រយៈ​ពេល​ខ្លះ​ តែ​ប៉ុណ្ណោះ។ រឿង​រ៉ាវ​ស្នេហា​របស់​នាង​និង​ Justin គឺ​រង្គោះ​រង្គើ​ខ្លាំង​ រហូត​ដល់​ថ្នាក់​បែក​គ្នា​កាល​ពី​ឆ្នាំ ២០១៤ ប៉ុន្តែ Justin គឺ​ជា​បុរស​ម្នាក់​គត់​ដែល​ឆក់​យក​បេះ​ដូង​នាង ហើយ​ក៏​ជា​ស្នេហ៍​ពិត​ផង​ដែរ។

ចំណែក​ឯ The Weeknd វិញ​ក៏​បាន​ធ្វើ​ឲ្យ​ Selena បាក់​ចិត្ត​លើ​មិន​តិច​ដែរ។ Abel (The Weeknd) បាន​ធ្វើ​ឲ្យ​ Selena បាន​ស្គាល់​ពី​អារម្មណ៍​ស្នេហា​ម្ដង​ទៀត និង​ចុះ​សម្រុង​គ្នា​ខ្លាំង​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ទាក់​ទង​គ្នា​រហូត​ដល់​ទៅ​ជាង​១០​ខែ។ ដោយ​សារ​តែ​នាង​នៅ​តែ​មាន​ចិត្ត​ចំពោះ​ Justin ដូច្នេះ​ហើយ​ទើប​នាង​ក៏​សម្រេច​ចិត្ត​ ធ្វើ​តាម​ចិត្ត​ខ្លួន​និង​បែក​គ្នា​ជាមួយ The Weeknd។

ប្រភព​មួយ​បាន​បញ្ជាក់​ថា Justin Bieber បាន​ព្យាយាម​ផ្ញើ​សារ​ទៅ​កាន់ Selena មិន​ចេះ​ឈប់ ហើយ​ព្យាយាម​ចេញ​ទៅ​ក្រៅ​ដើរ​លេង​ជាមួយ​នាង​គ្រប់​ពេល។ តារា​ពីរ​រូប​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ចំណាយ​ពេល​ជាមួយ​គ្នា​ជា​ញឹក​ញាប់​ថ្មីៗ នេះ​​រហូត​ធ្វើ​ឲ្យ​អ្នក​ខ្លះ​សង្ស័យ​ថា​ពួក​គេ​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​ឡើង​វិញ។

ក៏​ប៉ុន្តែ​សម្រាប់​ពេល​នេះ​ ប្រភព​មួយ​បាន​បញ្ជាក់​ថា Selena មិន​ទាន់​ចង់​ទាក់​ទង​ នរណា​ម្នាក់​ភ្លាមៗ​នោះ​ទេ នាង​សប្បាយ​ចិត្ត​ជាមួយ​នឹង​ជីវិត​របស់​នាង​នៅ​ពេល​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Selena និង Justin តែង​តែ​មាន​កន្លែង​ពិសេស​រៀង​ៗ​ខ្លួន​នៅ​ក្នុង​បេះ​ដូង​អ្នក​ទាំង​ពីរ៕

ចុះ​ប្រិយ​មិត្ត​វិញ​ចង់​ឲ្យ​ទំនាក់​ទំនង​ Jelena ត្រលប់​មក​វិញ​ទេ?

អានអត្ថបទ៖

ប្រភព៖ Usmagazine   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី