Selena ដើរ​លេង​ជាមួយ​ Justin ស្របពេលធ្លាយដំណឹងបែកបាក់ជាមួយ The Weeknd

  • 2017-10-31 07:07:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ទើប​តែ​លេច​ដំណឹង​ថា Selena Gomez និង​សង្សារ​របស់​ខ្លួន​តារា​ចម្រៀង The Weeknd ទើប​តែ​បែក​បាក់​គ្នា​ក្រោយ​ទាក់​ទង​គ្នា​អស់​រយៈ​ពេល​ជាង ១០​ ខែ។

តើ​នេះ​អាច​ជា​មូល​ហេតុ​ដែល​អ្នក​ទាំង​ពីរ​បែក​គ្នា​ដែរ​ឫ​ទេ?

កាល​ពី​ថ្ងៃ​អាទិត្យ​ទី ២៩ Justin Bieber និង​ Selena Gomez បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ជាមួយ​គ្នា​តែ​ម្ដង​ គឺ​តាំង​ពី​ពេល​ព្រឹក​រហូត​ដល់​ពេល​យប់។

ហើយ​ទាំង​នេះ​គឺ​ជា​រូប​ភាព​ដែល​អ្នក​ទាំង​ពីរ​បាន​ទៅ​ព្រះវិហារ​សាសនា​គ្រិស្ត​ជាមួយ​គ្នា​ នៅ​វេលា​ព្រឹក​ថ្ងៃ​អាទិត្យ​ ហើយ​បន្ទាប់​មក​ពួក​គេ​បាន​ទៅ​ញ៉ាំ​អាហារ​ជាមួយ​គ្នា​នៅ​ហាង Joi Cafe នៅ​ Westlake Village។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ Justin បាន​ជូន​ Selena ទៅ​ដល់​ផ្ទះ​ទៀត​ផង៕

អាន​អត្ថបទ​៖

ប្រភព៖ TMZ   ប្រែ​សម្រួល៖ ធារ៉ូ