សុខៗ Justin Bieber ស្រាប់​តែ​បង្ហាញ​មុខនៅផ្ទះ​​ Selena Gomez!

  • 2017-10-25 04:19:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Justin Bieber ត្រូវ​បាន​គេ​ឃើញ​នៅ​ផ្ទះ​របស់​អតីត​មិត្ត​ស្រី​របស់​លោក​ Selena Gomez នៅ​ទីក្រុង Studio រដ្ឋ​ California កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ២២​ ខែ​តុលា​កន្លង​ទៅ​នេះ។

ដូច​ដែល​បាន​ឃើញ​រូប​ភាព​ក្នុង​គណនី​ Instagram របស់​ TMZ ដែល​បាន​បង្ហោះ​នោះ​ តារា​ចម្រៀង​ Selena Gomez​ បាន​ដើរ​ចូល​ផ្ទះ​របស់​នាង​ប្រហែល​ ១០ នាទី​ ក្រោយ​ Justin Bieber មកដល់​ជាមួយ​ឡាន​ម៉ាក​ G-Wagon ពណ៌​ស​របស់​លោក។ គណនី​នេះ​ដដែល​បាន​បញ្ជាក់​ថា​តារា​ចម្រៀង​ទាំង​ពីរ​រូប​នេះ​បាន​ចំណាយ​ពេល​ជាមួយ​គ្នា រួម​ជាមួយ​មិត្ត​ភក្តិ​របស់​ពួក​​គេ​ផ្សេង​ទៀត​ ហើយ​មិត្ត​ប្រុស​បច្ចុប្បន្ន​របស់​ Selena តារា​ចម្រៀង​ The Weekend​ ក៏​បាន​ដឹង​ពី​រឿង​ជំនួប​គ្នា​នេះ​ដែរ។​

The Weekend និង​ Selena

គួរ​រម្លឹក​ដែរ​ថា តារា​ចម្រៀង​ Selena Gomez ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​ជាមួយ​តារា​ចម្រៀង​ The Weekend កាល​ពី​ខែ​មករា​ ខណៈ​ Justin Bieber មាន​ទំនាក់​ទំនង​ជាមួយ​មិត្ត​ស្រីថ្មី​ជា​ច្រើន​នាក់ដូចជា៖  Paola Paulin, Kourtney Kardashian, Hailey Baldwin និង Sofia Richie៕

Justin Bieber និង Sofia Richie

ចុចអាន៖

ប្រភព៖ Usmagazine   ប្រែសម្រួលៈ អន សុភក្ត្រា