ហេតុផលនេះ Justin Bieber ចង់ផ្ដោតសំខាន់លើការសម្ដែងដូច Selena Gomez
- 2017-10-11 03:05:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលនេះ Justin Bieber ចង់ផ្ដោតសំខាន់លើការសម្ដែងដូច Selena Gomez
ចន្លោះមិនឃើញ
តារាចម្រៀង Justin Bieber បានធ្វើឲ្យខ្លួនក្លាយទៅជាកំពូលតារាចម្រៀងមួយរូបទៅហើយ ជាមួយបទចម្រៀងដូចជា "Baby”, “What Do You Mean?” និង "Sorry” ជាដើម។
ពេលនេះតារាចម្រៀងធ្លាប់ឈ្នះពានរង្វាន់ Grammy វ័យ ២៣ ឆ្នាំរូបនេះ ចង់ផ្ដោតសំខាន់ទៅលើការងារជាតារាសម្ដែង ឲ្យកាន់តែច្បាស់លាស់ នេះបើតាមសារព័ត៌មាន UsWeekly។
គូសបញ្ជាក់ថា Justin ធ្លាប់សម្ដែងឈុតខ្លះនៅក្នុងរឿង “Zoolander 2” និងកម្មវិធីទូរទស្សន៍ CSI។ ប៉ុន្តែទាំងនោះសុទ្ធតែជាតួអង្គតូចតាចនិងមិនសូវសំខាន់។
ព័ត៌មាននេះលេចឮឡើងបន្ទាប់ពីសង្សារចាស់របស់គេ Selena Gomez បានជាប់ឈ្មោះសម្ដែងជាតួឯកក្នុងភាពយន្តថ្មីរបស់អ្នកដឹកនាំរឿង Woody Allen។
ត្រឹមអាយុ ២៥ ឆ្នាំ Selena Gomez បានក្លាយជាតារាម្នាក់ដែលមានការងារជាអ្នកសម្ដែងរីកចម្រើនមិនធម្មតា។ នាងធ្លាប់សម្ដែងជាតួអង្គតាមទូរទស្សន៍ដូចជា "Barney”, “Wizards Of Waverly Place” និងសម្ដែងរឿងដូចជា "Another Cinderella Movie”, “Spring Breakers” និង "Monte Carlo” ជាដើម។
មិនត្រឹមតែប៉ុណ្ណោះនាងមានវត្តមាននៅក្នុងភាពយន្តរបស់ Brad Pitt “The Big Short” ទៀតផង។
ប្រភពនោះបន្ដថា Justin បានទូរស័ព្ទទៅកាន់តារាសម្ដែង Adam Sandler ដែលធ្លាប់ជាដៃគូសម្ដែងជាមួយ Selena ក្នុងរឿង "Hotel Transylvania” ថាខ្លួនចង់ប្រឡូកក្នុងវិស័យនេះ និងសួរសំនួរជាច្រើនទាក់ទងនឹងពិភពភាពយន្តនេះ៕
អីចឹងមានតែចាំមើលទាំងអស់គ្នា ថាតើទៅថ្ងៃអនាគត Justin អាចមានឱកាសសម្ដែងភាពយន្តឫអត់?
អានអត្ថបទ៖
ក្រុមអ្នកមានផ្ទះជួលនៅតំបន់ Beverly Hills រួមដៃគ្នាមិនជួលផ្ទះឲ្យ Justin Beiber
បាក់ចង្កេះ! បើដឹងពីម៉ូដទូរស័ព្ទ Justin Bieber ប្រើប្រាស់ពេលនេះ
Justin Bieber បណ្ដើរសង្សារថ្មីប៉ះសង្សារចាស់២រូបចូលវិហារយេស៊ូដែរ!