​បាក់​ចង្កេះ! បើ​ដឹង​ពី​ម៉ូដទូរស័ព្ទ​ Justin Bieber ប្រើ​ប្រាស់​ពេល​នេះ​

  • 2017-10-03 04:35:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ ២ សប្ដាហ៍​កន្លង​ទៅ​នេះ​ ​Justin Bieber បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​រួច​ទៅ​ហើយ ដោយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ប្រើ​ប្រាស់​ទូរស័ព្ទ iPhone 5 សាមញ្ញ​បំផុត​ក្នុង​ដៃ។

រូបថត​ Justin និង​ទូរសព្ទ​ iPhone 5

តារា​វ័យ ២៤​ ឆ្នាំ​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​មាន​ទ្រព្យ​សម្បត្តិ​ដល់​ទៅ​ខ្ទង់ ៣០៥​លាន​ដុល្លារ​ឯ​ណោះ ប៉ុន្តែ​បែរ​ជា​សុខ​ចិត្ត​ប្រើ​ទូរស័ព្ទ​ស៊េរី​ចាស់​ទៅ​វិញ ខណៈ​ដែល​តារា​រូប​នេះ​មាន​លទ្ធភាព​ប្រើ​ប្រាស់​ទូរស័ព្ទ​ថ្លៃ​បាន​គ្រប់​ប្រភេទ​តាម​ចិត្ត​ចង់។

ប៉ុន្ដែ​គ្រាន់​តែ​ប៉ុណ្ណឹង​មិន​អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ខ្លាំង​នោះ​ទេ! កាល​ពី​យប់​មិញ​ Justin បាន​បង្ហោះ​រូប​ថត​ទូរស័ព្ទ​បត់​មួយ​ប្រភេទ​ នៅ​លើ​ Instagram Story ហើយ​សរសេរ​ថា ខ្លួន​នឹង​ប្រើ​ទូរស័ព្ទ​នេះ​សម្រាប់​និយាយ​ទំនាក់​ទំនង​ ហើយ​ប្រើ iPhone ដើម្បី​ទិន្នន័យ​អ៊ីន​ធឺ​ណិត៕

ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ទូរស័ព្ទ​ម៉ូត​នេះ​របស់ Justin?

អាន​អត្ថបទ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម