Justin Bieber និង The Weeknd នៅឯណាពេល Selena ចូលពេទ្យវះកាត់?
- 2017-09-15 04:01:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Justin Bieber និង The Weeknd នៅឯណាពេល Selena ចូលពេទ្យវះកាត់?
ចន្លោះមិនឃើញ
កាលពីល្ងាចមិញនេះ Selena Gomez ទើបតែបានបង្ហោះរូបថតមួយសន្លឹកបង្ហាញពីទិដ្ឋភាពនាងដេកនៅលើគ្រែបន្ទាប់ពីទទួលការវះកាត់ផ្លាស់ប្ដូរក្រលៀន កាលពីរដូវក្ដៅ។ ការវះកាត់នេះគឺដោយសារតែនាងមានជំងឺ Lupus ហើយតម្រូវឲ្យនាងស្វែងរកក្រលៀនថ្មី ដែលអ្នកបរិច្ចាគនោះគឺមិត្តជិតស្និទ្ធរបស់ Selena តារាសម្ដែង Francia Raisa។
កាលពីខែឧសភាឆ្នាំនេះ Selena បានចូលមន្ទីរពេទ្យជាញឹកញាប់ ដោយសារតែបញ្ហាក្រលៀនរបស់នាង។ ហើយសង្សារខ្លួន The Weeknd តែងតែនៅក្បែរនាងជានិច្ច ពេលខ្លះដល់ថ្នាក់រំសាយចោលការប្រគំតន្ត្រីខ្លួនទៀតផង នេះបើតាមសារព័ត៌មាន People។
ជាឧទាហរណ៍ថ្មីៗនេះ តន្ត្រីទេសចរណ៍ "Starboy: Legend of the Fall Tour” បានបន្តចាប់ពីថ្ងៃទី ២២ខែកក្កដារហូតដល់ថ្ងៃទី៦ខែកញ្ញា។ The Weeknd បានរំសាយចោលនៅនាទីចុងក្រោយសម្រាប់ការសម្ដែងថ្ងៃទី២៦ ព្រមទាំងរំសាយចោលការសម្ដែងនៅក្នុងកម្មវិធី MTV VMAs ឆ្នាំ ២០១៧ ទៀតផងដោយសារតែលោកត្រូវមកមើល Selena សម្រាកនិងព្យាបាលនៅមន្ទីរពេទ្យ។
ប៉ុន្តែតារារូបនេះប្រកែកមិនផ្ដល់ដំណឹងនានាដល់អ្នកកាសែតទាល់តែសោះ។
បើក្រឡេកមក Justin Bieber វិញ តារារូបនេះមិននឹងដឹងថា Selena Gomez ចូលពេទ្យផង។ បើយោងទៅតាមព័ត៌មាន TMZ បានឲ្យដឹងថា Selena និង Justin ជាញឹកញាប់តែងទៅព្រះវិហារ Hillsong Church ប៉ុន្ដែមិនដែលជួបនិយាយគ្នាម្ដងណាឡើយ។
អ្នកទាំងពីរមិនដែលបានទាក់ទងគ្នាអស់រយៈពេលជាយូរមកហើយ ប្រភពផ្សេងៗបានបញ្ជាក់ថា អ្នកទាំងពីរគ្រាន់តែជាគូស្នេហ៍វ័យក្មេងតែប៉ុណ្ណោះ មិនមានអ្វីធំដុំនោះឡើយ៕
អានអត្ថបទ៖
Selena Gomez ទទួលការបរិច្ចាគក្រលៀន ពីមិត្តល្អម្នាក់ ដើម្បីព្យាបាលជំងឺកាចសាហាវ
ឡើង Sweet! Selena និង The Weeknd បណ្ដើរគ្នាយ៉ាងស្អិតល្មួតបង្អួតគេទៀតហើយ