Selena លែង​ត្រូវ​ការ​ពឹង​ពាក់​មនុស្សប្រុស​​ បន្ទាប់​ពី​មាន​រឿង​រ៉ាវ​​ច្រើន​ពេក​​ជាមួយ​​ Justin Bieber

  • 2017-08-04 23:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​និង​សម្ដែង​ Selena Gomez បាន​បង្ហាញ​ពី​អារម្មណ៍​ស្នេហា​ និង​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​ខ្លះ​ៗ​ក្នុង​កិច្ច​សម្ភាសន៍​ថ្មី​មួយ​ជាមួយ​ទស្សនាវដ្ដី Instyle។

បន្ទាប់​ពី​មាន​រឿង​រ៉ាវ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ជាមួយ​អតីត​សង្សារ​ Justin Bieber​ តារា​ចម្រៀង​វ័យ​២៥​ឆ្នាំ​រូប​នេះ​បាន​បញ្ចប់​រឿង​គ្រប់​យ៉ាង​ហើយ​ក៏​ស្វែង​រក​បាន​សេចក្ដី​សុខ​ជាមួយ​គូ​ស្នេហ៍​ថ្មី គឺ The Weeknd។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ថ្មី​ជាមួយ​ទស្សនាវដ្ដី​ InStyle នាង​បាន​បញ្ជាក់​ថា​ខ្លួន​ធំធាត់​និង​មាន​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ហើយ​ ដូចនេះនាងមិន​ត្រូវ​ការ​ពឹង​ពាក់​លើ​បុរសៗដូច​មុន​ទេ។

អាន៖ មក​ស្គាល់​តារា​ប្រុស​ៗ​ទាំង​អស់​ដែល​ធ្លាប់​ជា​សង្សារ​របស់​ Selena Gomez

អាន៖ Selena និង​ The Weeknd ​បង្ហាញ​ខ្លួន​ដំបូង​ជា​គូ​ស្នេហ៍​នៅ​កម្មវិធី​ Met Gala 2017

"ខ្ញុំ​មិន​ចាំ​បាច់​​ពឹង​ផ្អែកលើ​នរណា​ ដើម្បី​ឲ្យ​ខ្លួន​ទទួលអារម្មណ៍​នៃ​ក្ដី​ស្រលាញ់​នោះ​ទេ។ សម្រាប់​ខ្ញុំ​ ការ​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​មិត្តភ័ក្ដិ​និង​គ្រួ​សារ​គឺ​ជា​រឿង​សំខាន់ ប៉ុន្តែ​ខ្ញុំ​មិន​ព្រម​ឲ្យ​បុរស​ណា​ម្នាក់​មាន​ឥទ្ធិពល​មក​លើ​រូប​​ខ្ញុំ​ឡើយ"។ នាង​ ថ្លែង។

នាង​បាន​​បន្ត​ទៀត​ថា៖ "ខ្ញុំ​តែង​តែ​ចង់​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​រឹង​មាំ​ម្នាក់ ព្រោះ​កាល​ពី​ពេល​មុន​ៗមក ខ្ញុំ​តែង​តែ​ទន់​ខ្សោយ​។ ការ​ត្រូវ​ការ​មនុស្ស​ពិសេស​ម្នាក់​សម្រាប់​ជីវិត​គឺ​ជា​រឿង​សំខាន់ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​មនុស្ស​ម្នាក់​នោះ​ក្ដោប​ក្ដាប់​ជីវិត​យើងឡើយ។"

ចំពោះ​គូ​ស្នេហ៍​បច្ចុប្បន្ន​របស់​នាង​វិញ Selena បាន​បញ្ជាក់ថា៖ "ខ្ញុំ​ពិត​ជា​មាន​សំណាង​ ព្រោះ​គាត់​ជា​មិត្ត​ប្រុស​ដ៏​ល្អ​របស់​ខ្ញុំ​ គាត់ល្អ​ជាង​អ្វី​ទាំង​អស់។"

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នាង​ក៏​បាន​និយាយ​អំពី​ការ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ត​របស់​នាង​ ដែល​ប្រើ​ប្រាស់​រយៈ​ពេល​៩០​ថ្ងៃ​កាល​ពី​ឆ្នាំ​មុនថា ​នាង​ពិត​ជា​ពេញ​ចិត្ត​ និង​រីករាយ​ចំពោះ​បទ​ពិសោធន៍​ដែល​នាង​ទទួល​បាន។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ភាព​យន្ត​ភាគ "13 Reasons Why” ដែល​នាង​ជា​ផលិត​ករ​នោះ​ទទួល​បាន​ជោគជ័យ​ជា​ខ្លាំង។

ហេតុផល​ខាង​លើ​នេះ បាន​ធ្វើ​ឲ្យ Selena កាន់​តែមាន​ភាព​ឯករាជ្យ​ចំពោះ​ការងារ​សិល្បៈ​មិន​ថា​ចម្រៀង​ សម្ដែង ឫ​ជា​ផលិតករ​នោះ​ទេ។ ដូច្នេះ​នាង​ពិត​ជា​អាច​ជា​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ និង​មិន​ចាំបាច់​ពឹង​ពាក់​នរណា​ម្នាក់​ទៀតឡើយ៕

អាន៖ នេះ​ហើយ ​ភូមិ​គ្រឹះ​ Selena Gomez ទើប​តែ​ទិញ​តម្លៃ​ ២.២៥លាន​ដុល្លារ​!

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី