នេះ​ហើយ ​ភូមិ​គ្រឹះ​ Selena Gomez ទើប​តែ​ទិញ​តម្លៃ​ ២.២៥លាន​ដុល្លារ​!

  • 2017-05-25 08:45:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Selena Gomez ទើប​តែ​ចំណាយ​ថវិការ​ប្រមាណ២.២៥​លាន​ដុល្លារ​ ដើម្បី​ទិញ​ភូមិ​គ្រឹះ​មួយ​ដែល​មាន​បន្ទប់​ដេក​ចំនួន​៣ និង​ទំហំ​ជិត​៣០០ម៉ែត្រ​ការ៉េ​មាន​ទី​តាំង​នៅ​រដ្ឋ​ Los Angeles។

តារា​ចម្រៀង Selena Gomez

ម្ចាស់​បទ "Love You Like a Love Song” រូប​នេះ​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​ជា​ ៥០​លាន​ដុល្លារ​ក្នុង​ពេល​បច្ចុប្បន្ន។ នាង​បាន​សម្រេច​ចិត្ត​ទិញ​ផ្ទះ​មួយ​នេះ​ដោយ​សារ​តែ​ស្រលាញ់​នូវ​ការ​រចនា​បែប​បុរាណ​ ជា​ផ្ទះ​ដែល​សាង​សង់​នៅ​ឆ្នាំ​ ១៩៥១​ ដែល​មាន​ពិតាន​យ៉ាង​ប្រណិត ការ​តុប​តែង​ក្នុង​ផ្ទះ​យ៉ាង​ល្អ​ និង​មាន​បន្ទប់​ថត​សំឡេង​ផង​ដែរ សម្រាប់​ថត​បទ​ថ្មីៗ​របស់​នាង។

ប៉ុន្តែ​បើ​គិត​ពី​តម្លៃ​ភូមិគ្រឹះ​នេះ​ធៀប​នឹង​ភូមិគ្រឹះ​មុន​ៗ​ វា​មាន​តម្លៃ​ថោក​ជាង។​ តារា​ចម្រៀង​រូប​នេះ​ទើប​តែ​ផ្លាស់​ទី​លំនៅ​ពី​​ភូមិគ្រឹះ​មុន​​ៗ​ដែល​ស្ថិត​នៅ​រដ្ឋ​ Califonia របស់​នាង​ដែល​មាន​តម្លៃ ៣.៥លាន​ដុល្លារ​ និង ៣.៣លាន​ដុល្លារ៕

នេះ​ជា​បណ្តា​រូបភាព​បង្ហាញ​ពី​ភូមិគ្រឹះ​៖

ចុចអាន៖ មក​មើល​តារា​ៗ​ស្រី Disney ដែល​មាន​សម្រស់​កាន់​តែ​ស្អាតខ្លាំង​​ពេល​ពេញ​វ័យ!

ចុចអាន៖ ទី​បំផុត Celine Dion លក់វិមានបានសម្រេច ថ្លៃខ្ពស់​កប់មេឃ ឯខាងក្នុងផ្ទះប្រណិត​ខ្លាំង

ចុចអាន៖ Justin Bieber ច្រៀង​ៗ​ ភ្លេច​ប៉ារ៉ូល​ ឮ​សូរ​តែ​ Blah Blah....

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ