ទី​បំផុត Celine Dion លក់វិមានបានសម្រេច ថ្លៃខ្ពស់​កប់មេឃ ឯខាងក្នុងផ្ទះប្រណិត​ខ្លាំង

  • 2017-05-25 03:03:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ ៤​ឆ្នាំ​នៃ​ការ​ដាក់​លក់​ ឥឡូវ​តារា​ចម្រៀង​ម្ចាស់​ បទ​ "My Heart Will Go On” បាន​លក់​ផ្ទះ​បាន​សម្រេច​ហើយ​ក្នុង​តម្លៃ​ដ៏​ខ្ពស់​។

Celine Dion បាន​លក់​ភូមិគ្រឹះ​ដ៏​ស្កឹមស្កៃ​របស់​ខ្លួន​នៅ​តំបន់​ Jupiter Island ក្នុង​តម្លៃ​ ៣៨,៥លាន​ដុល្លារ​ ប្រហែល​ជាង​ពាក់​កណ្ដាល​នៃ​ថ្លៃ​ដើម​។ ចំពោះ​ម្ចាស់​ផ្ទះ​ថ្មី​វិញ​ ជា​ជនជាតិ​អាមេរិក​ ប៉ុន្តែ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ច្បាស់​ថា​ជា​អ្នកណា​ទេ​។ រីឯ​ផ្ទះ​នេះ​វិញ​ ម្ចាស់​ថ្មី​ នឹង​ទុក​ជា​ផ្ទះ​លម្ហែ​កាយ​ពេល​ឈប់​សម្រាក​ម្ដង​ៗ​។

ជាក់​ស្ដែង​ តារា​ចម្រៀង​ជើង​ចាស់​រូប​នេះ​ បាន​ដាក់​លក់​ភូមិគ្រឹះ​មួយ​នេះ​ នៅ​ឆ្នាំ​ ២០១៣​ ក្នុង​តម្លៃ​ ៧២,៥​លាន​ដុល្លារ​ មុន​ពេល​ទម្លាក់​ថ្លៃ​មក​នៅ​ត្រឹម​ ៤៥,៥​លាន​ដុល្លារ​ ក្រោយ​ស្វាមី​របស់​ខ្លួន​ លោក​ René Angélil បាន​ស្លាប់​កាល​ពី​ឆ្នាំ​មុន​ និង​ទម្លាក់​ថ្លៃ​ម្ដង​ទៀត​ជា​លើក​ចុង​ក្រោយ​កាល​ពី​ខែ​ មករា​ឆ្នាំ​នេះ។

សេចក្ដី​រាយការណ៍​របស់​ វិប​សាយ​ Montreal Gazette អចលនទ្រព្យ​មួយ​នេះ​ត្រូវ​បាន​លក់​ដោយជោគជ័យកាល​ពី​ខែ​ មេសា​ បន្ទាប់​ពី​ចុះ​ថ្លៃ​ថែម​ ១៥​ភាគ​រយ​ទៀត​។ វិបសាយ​ដដែល​បាន​បន្ត​ថា​ ក្នុង​ផ្ទះ​មាន​បន្ទប់​គេង​ ចំនួន​ ១៣​ បន្ទប់​ទឹក​ ១៤​ ផ្ទះ​សម្រាប់​ភ្ញៀវ​ស្នាក់​នៅ​ ១​ អាង​ហែល​ទឹក​ច្រើន​កន្លែង​ និង​សួន​ទឹក​ដ៏​ស្រស់​ស្អាត​១​។

តម្លៃ​ ៣៨,៥លាន​ដុល្លារ​ ពិត​ជា​ខ្ពស់​មិន​ធម្មតា​ ហើយ​ប្រិយ​មិត្ត​ប្រាកដ​ជា​ចង់​ដឹង​ពី​ទិដ្ឋភាព​ក្នុង​អតីត​ភូមិគ្រឹះ​របស់​ម្ចាស់​បទ​ "My Heart Will Go On” ហើយ​ ដូច្នេះ​សូម​ទៅ​ទស្សនា​ទាំង​អស់​គ្នា​៖

*បន្ទប់ទទួលភ្ញៀវ

*បន្ទប់​សម្រាប់គ្រួសារ

*បន្ទប់គេង

*បន្ទប់ដាក់​ខោអាវ

*បន្ទប់ទឹក

*ផ្ទះ​បាយ​

*បន្ទប់ញ៉ាំបាយ

*អាងហែលទឹក

*កន្លែង​លម្ហែកាយផ្សេងៗ

*ព័ត៌មាន​តារាហូលីវូដ

*ព័ត៌មាន​ជុំវិញតារាអន្រជាតិផ្សេងទៀត

*ម្ចាស់​បទ​ “My Heart Will Go On” ក្ដុកក្ដួលខ្លាំង

ប្រភព៖ montrealgazette | instyle   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី