មាន​ដែរ​តើ Justin Bieber ច្រៀង​ៗ​ ភ្លេច​ប៉ារ៉ូល​ ឮ​សូរ​តែ​ Blah Blah....

  • 2017-05-25 02:46:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ថ្ងៃ​អង្គារ​នេះ​តារា​ចម្រៀង​ Justin Bieber បាន​ធ្វើ​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​គេ​អស់​សំណើច​និង​ហួស​ចិត្ត​ជា​ខ្លាំង​ដោយ​សារ​តែ​ភ្លេច​ប៉ារ៉ូល​ចម្រៀង​ហើយ​ច្រៀង​តែ​ Blah Blah.. ទៅ​វិញ។

តារា​ចម្រៀង Justin Bieber

បទ​ចម្រៀង​ដែល Justin យក​មក​ច្រៀង​នោះ​គឺ​បទ​ "Despacito” ដែល​ជា​បទ​ចម្រៀង​ដ៏​ល្បី​មួយ។ បទ​ចម្រៀង​នេះ​គឺ​បទ​ចម្រៀង​ភាសា​អេស្ប៉ាញ​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​១​នៅ​ក្នុង​ចំណាត់​ថ្នាក់​ចម្រៀង Billboard 100។ ​នេះ​ជា​លើក​ទី​១​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ហើយ ដែល​បទ​ចម្រៀង​ភាសា​អេស្ប៉ាញ​ឈរ​លើ​ចំណាត់​ថ្នាក់​កំពូល។

ទោះ​បី​ជា​ Justin Bieber បាន​ច្រៀង​យ៉ាង​ពីរោះ​នៅ​ក្នុង​ Studio សម្រាប់​បទ​នេះ​ក្ដី​ក៏​ប៉ុន្តែ​កាល​ពី​យប់​ថ្ងៃ​ទី​២៣នៅ​ក្នុង​ក្លឹប​មួយ​នៅ​ទី​ក្រុង​ New York​ ស្រាប់​តែ​តារា​រូប​នេះ​ច្រៀង​ភ្លេច​ប៉ារូល​សម្រាប់​បទ "Despacito” ហើយ​ច្រៀង​ឮ​តែ Blah Blah.. ជំនួស​វិញ​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​នៅ​ទី​នោះ​ឡើង​ហួស​ចិត្ត៕

បើ​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ចុច​អាន៖ ព័ត៌មាន​ទាក់​ទង​តារា​អន្ដរជាតិ

ចុច​អាន៖ Katy Perry បន្ទោស​ Taylor Swift ចំពោះ​ជម្លោះ​របស់​តារា​ចម្រៀង​ទាំង​ពីរ

ចុច​អាន៖ Ariana Grande បង្ហាញ​ខ្លួន​លើក​ដំបូង​ក្រោយ​ហេតុ​ការណ៍​អាក្រក់​នៅ Manchester

ប្រភព៖ Billboard | TMZ   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី