Ariana Grande បង្ហាញ​ខ្លួន​លើក​ដំបូង​ក្រោយ​ហេតុ​ការណ៍​អាក្រក់​នៅ Manchester

  • 2017-05-24 04:46:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Ariana Grande បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ស្ថាន​ភាព​តក់​ស្លុត​ក្រោយ​ហេតុ​ការណ៍​ដ៏​អាក្រក់​ដែល​បាន​កើត​ឡើង​នៅ​កន្លែង​ប្រគំ​តន្ត្រី​របស់​នាង​នៅ Manchester កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ខណៈ​ដែល​នាង​ចុះ​ចត​ពី​យន្ត​ហោះ​មក​កាន់​ផ្ទះ​របស់​នាង​នៅ​ទី​ក្រុង Boca Raton រដ្ឋ​ Florida។

តារា​ចម្រៀង​ប៉ុប​ម្នាក់​នេះ​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​បាន​​ស្រក់​ទឹក​ភ្នែក​ពេល​ដែល​ចុះ​ពី​យន្ត​ហោះ​ឯក​ជន​របស់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​អង្គារ និង​បាន​ស្វាគមន៍​ដោយ​មិត្ត​ប្រុស​នាង​តារា​ចម្រៀង​រ៉េប Mac Miller។

Ariana បាន​ស្លៀក​សំលៀក​បំពាក់​ឈុត​ខ្មៅ​និង​ចង់​សក់​ឡើង​លើ​យ៉ាង​សាមញ្ញ បាន​ឱប​និង​ថើប​សង្សារ​ខ្លួន រួច​ទើប​ចេញ​ដំណើរ​ទៅ​ផ្ទះ​ជាមួយ​នឹង​គ្រួសារ​។ ឡាន​ប៉ូលិស​មួយ​ចំនួន​ក៏​បាន​ចត​នៅ​ទី​នោះ​ដែរ​ ដើម្បី​ធានា​សុវត្ថិភាព​ដល់​តារា​រូប​នេះ ព្រោះ​នាង​នៅ​មាន​អារម្មណ៍​តក់​ស្លុត​នៅ​ឡើយ។

គួរ​បញ្ជាក់​ថា​ម្តាយ​តារា​ចម្រៀង​ Ariana Grande គឺ​អ្នក​ស្រី​ Joan ក៏​បាន​ស្ថិត​នៅ​ក្បែរ​ទីតាំង​ផ្ទុះ​នោះ​ដែរ​ ប៉ុន្ដែ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ។ ក្រោយ​ពី​ឮ​សំឡេង​ផ្ទុះ​អ្នក​ស្រី​បាន​ស្រវា​ទៅ​រក​កូន​ ហើយ​ព្រម​ទាំង​ជួយ​ក្រុម​គ្រួ​សារ​រង​គ្រោះ​យ៉ាង​សស្រាក់​សស្រាំ​ផង​ដែរ។

​គិត​មក​ដល់​ត្រឹម​ពេល​នេះ​គេ​កំណត់​សម្គាល់​ជន​រង​គ្រោះ​បាន​ខ្លះ​ៗ​ហើយ តួយ៉ាង​ដូច​បាន​បង្ហាញ​នៅ​ក្នុង​រូប​ភាព​ទាំង​ពីរ​នេះ​ ជន​រង​គ្រោះ​ទី​១​ឈ្មោះ Georgina Callander អាយុ​ ១៨ឆ្នាំ និង ជន​រង​គ្រោះ​ទី​២​ឈ្មោះ Saffie Rose Roussos អាយុ​៨​ឆ្នាំ៕

Georgina Callander អាយុ​ ១៨ឆ្នាំ
Saffie Rose Roussos អាយុ​៨​ឆ្នាំ

ចុចអាន៖ Ariana Grande និយាយ​ឆ្លើយ​តប​ក្រោយ​ហេតុ​ការណ៍​ផ្ទុះ​នៅ Manchester

ចុចអាន៖ ក្ដុកក្ដួលជាមួយរូបភាពសោកនាដកម្មដ៏រន្ធត់ក្នុង​ការ​ប្រគំតន្ត្រីរបស់ Ariana Grande

ចុចអាន៖ មូល​ហេតុ​ធំ​ៗ​ទាំង​៧​ ពី​ក្រោយ​ការ​បែកបាក់​​ក្រុម​ចម្រៀង​កូរ៉េ K-Pop ​​ហូរហែ ២​ឆ្នាំ​ចុង​ក្រោយ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី