ក្ដុកក្ដួលជាមួយរូបភាពសោកនាដកម្មដ៏រន្ធត់ក្នុង​ការ​ប្រគំតន្ត្រីរបស់ Ariana Grande

  • 2017-05-23 08:39:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជុំវិញ​ហេតុការណ៍​ដ៏​សែន​រន្ធត់​ ដែល​កើត​ឡើង​ក្នុង​អំឡុង​ពេល​ប្រគំ​តន្ត្រី​របស់​ តារា​ចម្រៀង​ស្រី​វ័យ​ក្មេង​អាមេរិក​ Ariana Grande នៅ​ទីក្រុង​ Manchester បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ និង​របួស​ជា​ច្រើន​នាក់​នោះ បាន​ក្លាយ​ជា​ប្រធានបទក្ដៅគគុកនៅលើបណ្ដាញអ៊ីនធឺណិត។

ព័ត៌មាន​ចុង​ក្រោយ​ដែល​ទើប​ទទួល​បាន​ពី​ វិបសាយ​ព័ត៌មាន​ល្បី​ៗ​មួយ​ចំនួន​ដូច​ជា​ The Sun, Theguardian ជា​ដើម​ បាន​ចេញ​ផ្សាយ​មុន​នេះ​បន្តិច​ថា​ ក្នុង​ចំណោម​អ្នក​ទៅ​ទស្សនា​ការ​ប្រគំ​តន្ត្រី​នោះ​ភាគ​ច្រើន​ជា​ក្មេង​ស្រី​ រីឯ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ ២២​ នាក់​ហើយ​ និង​រង​របួស​ ចំនួន​ ៥៩​នាក់។

ក្នុង​នោះ​ក៏​ឃើញ​មាន​តារា​ប្រុស​ស្រីូ​ល្បី​ៗ​ជា​ច្រើន​នៅ​ ប៉ែក​អឺរ៉ុប​បាន​ផ្ញើរសារ​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ ចំពោះ​ហេតុការណ៍​ដ៏​ភ្ញាក់​ផ្អើល​មួយ​នេះ​ រីឯ​តារា​ចម្រៀង​ Ariana Grande ក៏បាន​ចេញសារ​រំលែក​ទុក្ខ និង​សោកស្ដាយ​ពី​អ្វី​ដែល​បាន​កើតឡើងមួយនេះដែរ។

ដោយឡែក​​គណនី​ហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ PUERTO RICO TE APOYO បាន​បង្ហោះ​រូបភាព​ជុំវិញ​ហេតុការណ៍​នឹក​ស្មាន​មិន​ដល់​នេះ​ ដោយ​ក្នុង​នោះ​ក៏​ឃើញ​មាន​រូប​របស់​តារា​ចម្រៀង Ariana Grande ក្រោយ​ពេល​កើត​ហេតុ​បន្តិច​ដែរ៕

*ជុំវិញព័ត៌មានតារាអន្តរជាតិ

*តារា​ល្បី​ៗ​បង្ហោះ​សាររំលែកទុក្ខហេតុការណ៍​ផ្ទុះ​គ្រាប់​បែក​ការប្រគំតន្ត្រី​របស់​ Ariana Grande

*Ariana Grande ចេញសារក្រោយ​ហេតុ​ការណ៍​ផ្ទុះ​នៅ Manchester

ប្រភព៖ The Sun | theguardian   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម